បុរី ប៊ីអេសឡែន & ហូម និងក្រុមហ៊ុន អ៊ីស្តឡែនអេន ហូម ប្រគល់រថយន្តបូមលូ ០១គ្រឿង និងធុង សំរាមចំនួន ២០០ធុង

0

ខេត្តព្រះសីហនុ ៖ បើតាម លោកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិ បាលក្រុមហ៊ុន បាននិយាយថាការប្រគល់រថយន្តបូមលូ និងធុង សំរាមនេះដើម្បីជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ចាត់ចែងប្រើប្រាស់គ្រាដែលកំពុងមានតមហរូវការជាក់ស្តែង។ពិធីនេះ ធ្វើនៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីឯកឧត្តម យន្ត មីន អភិ បាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។

ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ លោក ឧកញ៉ា លី សេងឃាង និងលោកជំទាវ ដែលបានផ្តល់រថយន្តបូមលូ និងធុងសំរាមចំនួន ២០០ ដើម្បីសម្រួលក្នុងការបូមស្តារលូក្នុងក្រុង ព្រះសីហនុ។បច្ចុប្បន្នកំពុងខ្វះឡានសម្រាប់បូមស្តារលូ និងធុងសំរាមយកទៅដាក់តាមទីសាធារណៈ ដើម្បីធ្វើអោយបរិស្ថាន អនាម័យ ក្នុងក្រុងព្រះសីហនុ បានប្រសេីរឡេីង។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ អំពាវនាវសប្បុរសជនមានលទ្ធភាពទាំងឡាយសូមបន្តវប្បធម៌ចែករំលែកបែបនេះទៀតដើម្បីដោះស្រាយបញ្ហាបរិស្ថាននៅក្រុងព្រះសីហនុអោយបានស្អាត។បានបញ្ជាក់ថាៈ រថយន្តបូមលូចំនួន ០១គ្រឿងនេះ អភិបាលខេត្តបានប្រគល់ជូនទៅមន្ទីរសាធារណការ និងដឹកជញ្ជូន ជាអ្នកប្រើប្រាស់គ្រប់គ្រង និងការថែទាំ ដើម្បីបម្រើដល់ការបូមស្តារលូ ក្នុងខេត្តព្រះសីហនុ ។ក្នុងនោះឯកឧត្តម យន្ត មីន បានណែនាំមន្ទីសាធារណៈការត្រូវថែរក្សាអោយបានល្អដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។ដោយឡែកធុងសំរាមចំនួន ២០០ធុង ប្រគល់ជូនមន្ទីរបរិស្ថាន និងសាលាក្រុងព្រះសីហនុ ចាត់ចែងបន្ត។

ឆ្លើយតបចំពោះបញ្ហានេះដែរ លោក អៀម សារិន អភិបាលរងក្រុងព្រះសីហនុ បានបង្ហាញក្តីអំណរដល់សប្បុរសជនដែលបានចូលរួមដើម្បីបុព្វហេតុលើកកំពស់បរិស្ថាននៅក្រុងព្រះសីហនុ។លោក អភិបាលរងក្រុង អំពាវនាវពលរដ្ឋទាំងអស់សូមទុកដាក់សម្រាមអោយបានត្រឹមត្រូវកុំបោះពាសវាលពាសកាលនាំអោយប៉ះពាល់បរិស្ថាននិងសុខភាពប្រជាជន។