ពលរដ្ឋ សាទរ ចំពោះ អាជ្ញាធរ ខេត្ត កំពង់ចាម ដែល បានស្ថាបនា ផ្លូវដី ទៅជា ផ្លូវ កៅស៊ូ មួយ ខ្សែទៀត ជាង ១២០០ម៉ែត្រ

0

កំពង់ចាម : ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម អមដំណើរ ដោយ មន្រ្តី ជំនាញ ពាក់ព័ន្ធ រួមជាមួយ អាជ្ញាធរ ក្រុងកំពង់ចាម និងស្រុកកំពង់សៀម នាព្រឹក ថ្ងៃ ទី ៦ ខែមិថុនា ឆ្នាំ ២០១៩នេះ បាន អញ្ជើញ ចុះពិនិត្យការសាងសង់ផ្លូវកៅស៊ូ មួយខ្សែ ប្រភេទDBST ប្រវែង ជាង១២០០ម៉ែត្រ នៅជាប់នឹងទន្លេអុំ ដែល កំពុង សាងសង់ ជិត រួចរាល់ ជាស្ថាពរ ក្នុង ពេល ឆាប់ៗ ខាង មុខ នេះ ធ្វើ ឲ្យ ប្រជាពលរដ្ឋ មាន ការ ត្រេកអរ ជា ខ្លាំង ។

បេីយោងតាម មន្ត្រី បច្ចេកទេស បាន ឲ្យ ដឹង ថា ផ្លូវ ដី ដែល កំពុង ស្ថាបនា ទៅជា ផ្លូវ កៅស៊ូ ប្រភេទ DBSTនេះ ចាប់ពីកែងផ្លូវលេខ៤៧-៥ ទន្លេអ៊ុ ដល់រង្វង់មូលនាគព័ន្ធ ត ភ្ជាប់ ផ្លូវជាតិលេខ៧ ស្របតាមផ្លូវទន្លេអ៊ុ ប្រវែង ១,២២១ម៉ែត្រ និង ទទឹង៧ម៉ែត្រ។

ឆ្លៀត ក្នុង ឱកាស ចុះ ពិនិត្យ ការ ស្ថាបនា ផ្លូវ ខាង លើនេះ ឯកឧត្តម គួច ចំរើន អភិបាល ខេត្ត កំពង់ចាម បាន ជួប សំណេះសំណាល សាកសួរ សុខទុក្ខ បងប្អូន ប្រជាពលរដ្ឋ ជា អតីត យុទ្ធជន ពិការជើង ម្ខាង ដោយសារប្រទេសមានសង្គ្រាម កាលពីឆ្នាំ១៩៨២ ដែល គាត់ មាន ការ ត្រេកអរ ជា ខ្លាំង ដោយ ប្រទេស ជាតិ យើង បច្ចុប្បន្ន មាន សុខសន្តិភាព ហេីយ ក៏ មាន ការ អភិវឌ្ឍន៍ រីកចម្រើន ជា បន្តបន្ទាប់ ជាក់ស្តែង ដូចជា ការ ស្ថាបនា ពី ផ្លូវ ដី ទៅ ជា ផ្លូវ កៅស៊ូ មួយ ខ្សែ នេះ បង្ក លក្ខណៈ ងាយ ស្រួល ក្នុង ការ ធ្វើដំណើរ របស់ បងប្អូន ប្រជាពលរដ្ឋ ដែល រស់នៅ ក្នុង តំបន់ ខាង លើ ហើយ ហាងឆេង ដី ធ្លី ក៏ មាន តម្លៃ ខ្ពស់ ទៅ តាម ហ្នឹង ផង ដែរ ៕