កំពង់ចាម : ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាអនុប្រធាន កិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ នារសៀល ថ្ងៃ ទី ៦ ខែមិថុនា ឆ្នាំ ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ មនុស្សធម៌ ចែក ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៨គ្រួសារ ក្នុងនោះមាន រលំទាំងស្រុង ៣ខ្នង-ផ្ទះ ដែលទ្រេត ៥ខ្នង -របើកដំបូល ២០ខ្នង ដែល បានកេីត ឡើង កាល ពី ថ្ងៃទី៣ ខែមិថុនា កន្លង ទៅ ថ្មីៗ នេះ នៅភូមិ ទូលវិហារ ឃុំរាយប៉ាយ ស្រុក កងមាស ខេត្តកំពង់ចាម ។
ឆ្លៀត ក្នុង ឱកាស នោះ ឯកឧត្ដម គួច ចំរើន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ ជាតិសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ។ 
ជាមួយគ្នានេះ ឯកឧត្ដម អភិបាល ខេត្ត ក៏បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយ គ្មាននរណាម្នាក់ចង់ជួបប្រទះនោះឡើយ ។ ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចមិនសមល្មមនឹងការខាតបង់ របស់បងប្អូន ក៏ពិត មែន តែវាក៏អាចជួយសម្រាលទុក្ខ លំបាក របស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេស គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ខ្ញុំ ស្រឡាញ់ កាកបាទក្រហមកម្ពុជា។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង១គ្រួសារ អង្ករ ២៥ គីឡូក្រាម ឃីត ១កញ្ចប់ ( មុង១ ភួយ១ ក្រម៉ា១ សារ៉ុង១ ) មីយេីង ១កេះ ទឹក សុីអុីវ ៦ដប ទឹក ត្រី ៦ដប ត្រី ខ ១០កំប៉ុង ។ ក្នុង នោះផ្ទះ ដែល រលំទាំងស្រុង ៣ខ្នង មាន ៣គ្រួសារ ក្នុង ១គ្រួសារទទួលបានថវិកា០១លានរៀល ។ ផ្ទះដែលទ្រេតចំនួន៥ខ្នង មាន៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបានថវិកា៣០ម៉ឺនរៀ់ល។ និងផ្ទះដែលរបេីកដំបូល២០ខ្នង មា ន២០គ្រួសារ ក្នុង ១គ្រួសារ ទទួល បានថវិកា១០ម៉ឺនរៀលផងដែរ ៕




































