ជញ្ជាំងថ្មមួយផ្ទាំងបានបាក់ធ្លាក់មកសង្កត់មនុស្សសា្លប់១១នាក់ រួមទាំងកុមារផងដែរកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៤ ក្រោយពេលមិនបានមួយសប្តាហ៍ដែលហេតុការណ៍ស្រុតអគ្គារក្នុងរដ្ឋតែ មួយសម្លាប់មនុស្ស៦១នាក់។ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា ជញ្ជាំងថ្មមួយផ្ទាំងបានបាក់រលំមកសង្កត់ពីលើតង់ស្នាក់នៅ បណ្តោះអាសន្នរបស់ពលរដ្ឋដែលរងគ្រោះដោយព្យុះភ្លៀងខ្លាំងក្នុងស្រុក Tiruvallur រដ្ឋ Tamil Nadu state ប្រទេសឥណ្ឌា។ ស្ត្រី៤នាក់ និងកុមារម្នាក់ស្ថិតក្នុងចំណោមជនរងគ្រោះដែលបាត់បង់ជីវិតនេះផង ដែរ។
មូលហេតុបណ្តាលឲ្យហេតុការណ៍កើតឡើង គឺដោយសារតែភ្លៀងធ្លាក់ខ្លាំងពេក បូករួមទាំងសំណង់មានគុណភាពអន់ផងនោះ ទើបបណ្តាលឲ្យមានហេតុការណ៍អកុសលបែបនេះកើតឡើង។ ជាមួយគ្នានេះដែរ មានសេចក្តីរាយការណ៍ថា ការបាក់រំលំផ្ទាំងថ្មបែបនេះកើតឡើងពី២ទៅ៣ករណីផ្សេងទៀតនៅ ក្នុងតំបន់នោះ ប៉ុន្តែមិនបណ្តាលឲ្យគ្រោះឡើយ។ នេះជាហេតុការណ៍ថ្មីចុងក្រោយបំផុតស្តីពីគ្រោះថ្នាក់បណ្តាលឲ្យ មនុស្សស្លាប់នៅក្នុងប្រទេសឥណ្ឌាដោយសារតែការបាក់រលំអគារសំណង់។ កាលពីសប្តាហ៍មុននេះ អគារមានអាយុកាលចាស់ទ្រុឌទ្រោមកម្ពស់១១ជាន់ ស្ថិតនៅជាយក្រុង ចម្ងាយ៤៥គីឡូម៉ែត្រពីរដ្ឋធានី Chennai បានបាក់ស្រុតសម្លាប់មនុស្ស៦១នាក់៕