ប្រព័ន្ធផ្សព្វផ្សាយនានារបស់អាល្លឺម៉ងបានផ្សព្វផ្សាយថាបុគ្គលិកចារកម្មអាល្លឺម៉ងមួយរូបបានលក់ខ្លួន ធ្វើជាអ្នកផ្តាល់ព័ត៌មានសម្ងាត់ឲ្យអាមេរិករយៈពេលជាច្រើនឆ្នាំកន្លងមក។ សារព័ត៌មាន Bild am Sonntag របស់អាល្លឺម៉ងបានផ្សព្វផ្សាយកាលពីថ្ងៃទី៦ខែកក្កដាថា បុគ្កលិកចារកម្មរបស់អាល្លឺម៉ងធ្វើជាផ្ទៃក្នុងសម្រាប់ផ្តាល់ព័ត៌មានសំខាន់ៗទៅឲ្យក្រុមចារកម្មអាមេរិក។ បុគ្គលិកចារកម្មអាល្លឺម៉ងពេលនេះមិនទាន់ប្រាក់ឈ្មោះឲ្យដឹងនៅឡើយ ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៥ខែកក្កដា។
ចារកម្មដែលត្រូវចាប់ខ្លួនមានអាយុ៣១ឆ្នាំបានសារភាពថាជារៀលរាល់សប្តាហ៍គត់បានផ្ញើរឯកសារសរុបប្រមាណ២១៨ទំព័រទៅឲ្យក្រុមចារកម្មអាមេរិក។ ក្រោយពេលអាមេរិកបែកធ្លាយព័ត៌មានចារកម្មលួចស្តាប់ការសន្ទនាតាមទូរសព្ទ័របស់អធិកាបតីអាល្លឺម៉ងលោកស្រីAngela Merkel សភាអាល្លឺម៉ងបានសម្រេចបង្កើតគណកម្មធិការសើបអង្គេតពីរឿងអាស្រូវលួចស្តាប់ការសន្ទនារបស់ប្រមុខដឹកនាំអាល្លឺម៉ង។ ទីបំផុតក៏បានដឹងថាចារកិច្ចរបស់អាល្លឺម៉ងបានផ្តាល់ព័ត៌មានទាំងអស់ឲ្យអាមេរិក។
សកម្មភាបផ្តាល់ព័ត៌មានរបស់ចារកម្មអាល្លឺម៉ងធ្វើឡើងតាំងពីឆ្នាំ២០១២រហូតមកទល់ពេលនេះទើបតែចាប់ខ្លនបាន។ បណ្តាអ្នកនយោបាយអាល្លឺម៉ងបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ហើយទាមទាឲ្យអាមេរិកបកស្រាយឲ្យបានច្បាស់លាស់ពីសកម្មភាពខាងលើ។ ប្រធានាធិបតិអាល្លឺម៉ងលោកJoachin Gauch បានរិះគន់ដល់អាមេរិកប្រើប្រាស់ទំនុកចិត្តរបស់ប្រទេសសម្ព័ន្ធមិត្តដើម្បីទាញយកប្រយោជន៍ផ្តាល់ខ្លួន។ក្រុមអ្នកស្រាវជ្រាវអាល្លឺម៉ងបានបញ្ចាក់ថា នេះជារឿងអាស្រូវចារកម្មធំបំផុតមិនធ្លាប់មានតាំងពីសង្គ្រាមត្រជាក់រហូតមកទលពេលនេះ។ គួរបញ្ចាក់ផងដែរថា ការបែកធ្លាយព័ត៌មានចារកម្មដោយសារតែ បុគ្គលិកចារកិច្ចអាមេរិក ស្នូឌិនដែលរតភៀសខ្លួនទៅរស់នៅក្នុងប្រទេសរុស្ស៊ីបានទម្លាយរឿងសម្ងាត់ ពីការលួបស្តាប់របស់អាមរិកទៅលើប្រទេសជាច្រើនជុំវិញពិភពលោក។
កន្លងមកថ្មីៗរដ្ឋាភិបាលឥណ្ឌាបានកោះហៅអ្នកការទូតអាមេរិក ប្រចាំក្រុងញូវដេល្លី អោយមកបំភ្លឺរឿងរ៉ាវពាក្យព័ន្ធចារកម្មរបស់អាមេរិកនៅឥណ្ឌា។ ឥណ្ឌាបានទាមទារអោយអាមេរិកចៀសវាង មិនអោយរឿងរ៉ាវនេះ កើតឡើងសាជាថ្មីទៀតនៅពេលខាងមុខ។ ឥណ្ឌាធ្លាប់តវ៉ាអាមេរិក២ដងហើយ ទាក់ទងរឿងលួចស្តាប់ការសន្ទនានេះ។ គឺកាលពីខែកក្កដា និងវិច្ឆិកាឆ្នាំ២០១៣ ក្រោយពេលទទួលព័ត៌មានថា អាមេរិកបានលួចស្តាប់ការសន្ទានារបស់ផ្នែកការទូតឥណ្ឌានៅ អង្គការសហប្រជាជាតិ ក្រុងញូវយក។
ឥណ្ឌាចង់អោយរដ្ឋាភិបាលអាមេរិកផ្តល់ចម្លើយពិតប្រាកដ ព្រោះថា កន្លងមក ពេលឥណ្ឌាសួរ អាមេរិកតែងប្រាប់ថា អាចចែករំលែកព័ត៌មានទាក់ទងកម្មវិធីលួចស៊ើបការណ៍របស់អាមេរិក តែឥណ្ឌាមិនដែលបានទទួលព័ត៌មានអ្វីលើសពីនេះទេ។ ការប៉ះទង្គិចការទូតរវាងឥណ្ឌានិងអាមេរិកពេលនេះ កើតឡើងខណៈប្រមុខការទូតអាមេរិក ចន ឃែររី ត្រូវចុះមកទស្សនកិច្ចឥណ្ឌា ក្នុងពេលប៉ុន្មានខែខាងមុខនេះ ដើម្បីជួបពិភាក្សាជាមួយសមាជិករដ្ឋាភិបាលរបស់លោក ណារិនដ្រា ម៉ូឌី។
ពេលនេះ ក្នុងពេលស្ថានទូតអាមេរិក ប្រចាំក្រុងញូវដេល្លី កំពុងរង់ចាំឯកអគ្គរដ្ឋទូតថ្មី លោកស្រី kathleen stephens ខាធ្លីន ស្តេហ្វិន ជាអ្នកទទួលបន្ទុកកិច្ចការស្ថានទូតអាមេរិក។ ដូច្នេះ ស្ថានទូតអាមេរិកនៅក្រុងញូវដេល្លី នៅមិនទាន់អាចធ្វើអត្ថាធិប្បាយពីទំនាក់ទំនងការទូតទ្វេភាគី ជាមួយឥណ្ឌាបានទេ៕