មន្ត្រីសុំអោយរាស្ត្រជួយថែរក្សាបង្គោលប្រថពីវិភាគនិងផ្តល់សហការខណ:ទទួលការកំណត់តំបន់ធ្វើការវិនិច្ឆ័យចុះបញ្ជីដីធ្លី

0

បន្ទាយមានជ័យ : មន្ត្រីសុំអោយពលរដ្ឋជួយថែរក្សាបង្គោលប្រថពីវិភាគនិងផ្តល់សហការខណ:ទទួល បានការកំណត់តំបន់ធ្វើការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិរង្វានលិចឃុំចំណោមស្រុកមង្គលបូររី កាលពីថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៩ ។
លោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ បានឲដឹងថា :ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តបន្ទាយមានជ័យមានចំនួន០៥ក្រុម ដែលកំពុងអនុវត្តការងារនៅឃុំ សង្កាត់នានានៃ៥ស្រុកក្រុង ។ចំពោះលទ្ធផលកន្លងមក ខេត្តបន្ទាយមានជ័យបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយបានចេញវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១២១,៥៩៤ប័ណ្ណ ។ ក្នុងនោះមានការឧបត្ថម្ភគាំទ្រថវិកា ពីដៃគូអភិវឌ្ឍន៍នៃគម្រោងម្ចាស់ផ្តល់ជំនួយនានា និងពីថវិការាជរដ្ឋាភិបាលកម្ពុជា។
លោកប្រាក់ ប៉ូលី បានស្នើសុំអោយមន្ត្រីក្រុមការងារជំនាញចុះបញ្ជី. មន្ត្រូីអាជ្ញាធរ សមត្ថកិច្ច ពិសេសពលរដ្ឋពាក់ព័ន្ធជួយថែរក្សាការពារនូវបង្គោលប្រថពីវិភាគដែលជាបង្គោលគោលសម្រាប់កំណត់ ផ្ទៀងផ្ទាត់ចំណុចអាប់សុីស – កូអរដោណេនិងជីភីអេសទាំងលើផ្ទៃដី ទាំងក្នុងលំហ(ហ្គហ្គល) ។
ចំណែកលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានអំពាវនាវអោយពលរដ្ឋ និងម្ចាស់ក្បាលដីទាំងអស់ សូមចូលសហការលើដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធទាំង៥ដំណាក់កាល ដើម្បីអោយការងារនេះប្រព្រឹត្តិទៅរលូន លឿននិងបានលទ្ធផលល្អ ៕ ដោយ៖ ឃិន គន្ធា