កំពត ៖ សេចក្តីរាយការណ៍មួយបានអោយដឹងថា ក្រុមហ៊ុន អា . ជី . ប៊ី បានធ្វើ សកម្មភាព ចាក់ដី លុប សមុទ្រ នៅ ភូមិ កែប ថ្មី ឃុំ បឹង ទូក ស្រុក ទឹកឈូ ខេត្តកំពត យ៉ាង រលូន ដោយមិនដែលឃើញ មន្ត្រីជំនាញចុះមក ហាមឃាត់ឡើយ ។
បញ្ហានេះ ត្រូវបាន ដាក់ការសង្ស័យថា ទាំង ថ្នាក់ដឹកនាំ ក៏ដូច ជា មន្ត្រី ពាក់ព័ន្ធ ក្នុង ខេត្ត ផផ្ដល់ឨកាសអោយ ឬ បិទ ភ្នែក បើកដៃ ឱ្យ ក្រុមហ៊ុន ធ្វើ សកម្ម ភាព ខុសច្បាប់ ទាំង គ្មាន ការអនុញ្ញាត ពី ប្រមុខ រាជរដ្ឋាភិបាល ឬ ស . ជ . ណ របស់ ទីស្ដី ការគណៈរដ្ឋមន្ត្រី នោះឡើយ ។ដោយឡែក រដ្ឋបាល ខេត្តកំពត អះអាងថា បញ្ហារនេះ គឺមាន ច្បាប់ ពី ក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា ដោយ រដ្ឋបាលខេត្ត ជាអ្នកឃ្លាំមើល នូវ សកម្មភាព នៃ ការអនុវត្ត របស់ ក្រុមហ៊ុន យ៉ាង យកចិត្តទុកដាក់ បំផុត ។
ប្រជាពលរដ្ឋ នៅទីសុំមិនបញ្ចេញឈ្មោះ បានឱ្យ អ្នកសារព័តមានដឹងថា ក្រុមហ៊ុន អា . ជី . ប៊ី បាន ចាក់ដី លុប សមុទ្រ នៅ ភូមិ កែប ថ្មី ឃុំ បឹង ទូក នេះ យ៉ាង រលូន អស់ រយៈ ជាច្រើន ខែ មកហើយ ។រហូត ពេលនេះ ក្រុមហ៊ុន បាន ចាក់ដី ចូល សមុទ្រ មិនតិចជាង ២ ហិកតា នោះទេ ។ប្រភព ដដែល បាន បន្តថា ចំណែក អាចម៍ដី ដែល គេ ដឹក មកចាក់ លុប សមុទ្រ នេះ សង្ស័យ គ្មាន ច្បាប់ ថែម ទៀតផង ។
ប្រសិនបើដូច្នេះមែន ក្រុមហ៊ុន គ្រាន់តែ ចំណាយ លុយ តិចទូច មកសូកមន្ត្រីី ពាក់ព័ន្ធ ក្នុងខេត្ត ព្រម ទាំង ចំណាយលុយ ទៅលើ គ្រឿងចក្រ និង ឡាន ដឹក ដី នោះ គេ ទទួលបាន ដី រាប់ ហិកតា ដែលមាន តម្លៃ រាប់លានដុល្លារ ពេល គេ ចាក់ លុប សមុទ្រ បានសម្រេច តាម ផែនការ គឺ ចំណេញ គ្រប់ទឹក តែម្តង ។ដោយឡែកក ពលរដ្ឋ ម្នាក់ នៅ ភូមិ កែប ថ្មី នេះ ដែល សុំ មិន បញ្ចេញ ឈ្មោះ ដែរនោះ បានឱ្យ ក្រុមសារព័ត៌ដឹងថា ការចាក់ដី លុប សមុទ្រ នេះ គេ បានធ្វើ ជាយូខែ មកហើយ ។ប៉ុន្តែ បើ គម្រោង ចាក់ដី លុប សមុទ្រ នេះ ជា របស់ ក្រុមហ៊ុន ឯកជន ធ្វើឱ្យ បាត់បង់ ធនធានធម្មជាតិ ជា សម្បត្តិ រដ្ឋ និង មានតម្លៃ រាប់រយ លាន ដុល្លារ នោះ ធ្លាក់ចូល កណ្ដាប់ដៃ ឈ្មួញ ដោយ រដ្ឋ គ្មាន បាន ចំណូល អ្វី បន្តិច សោះ ជា រឿង សោកស្ដាយ បំផុត ។
ប្រភព មួយ ផ្សេងទៀត បាន បង្ហើប ថា ការចាក់ លុប សមុទ្រ នេះ មិនទាន់មាន ច្បាប់ ទេ ប៉ុន្តែ អ្នកចាក់ដី ចេះតែធ្វើ បន្តសកម្មភាព ព្រោះ គេ បាន និយាយ ត្រូវរ៉ូវ ជាមួយ មន្ត្រី មានអំណាច ក្នុង ខេត្ត រួចរាល់ ហើយ ។
ដូច្នេះទើបការចាក់ដីនេះនេះ ធ្វើបាន ដោយ រលូន នោះ ។ប្រជាពលរដ្ឋ ជាច្រើន នៅ ខេត្តកំពត បាន បញ្ចេញមតិ ថា រឿង ចាក់ដី លុប សមុទ្រ នេះ ពិតជា មិនធម្មតា ហើយ អ្នក ដែល ហ៊ាន ធ្វើ បែ បន នោះ ក៏ មិនធម្មតា ដែរ ។នៅពេលដែល ការចាក់ដី លុប សមុទ្រ នេះ បានសម្រេច ទាំងស្រុង តាម ផែនការ ក្រុមហ៊ុន ប្រាកដជា បាន ប្រាក់ មិនតិចជាង ៣០០ លាន ដុល្លារ នោះទេ ។