ខេត្តកែបៈ ព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែប សហការជាមួយ គណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់បច្ចេកទេសរដ្ឋ និងឯកជន ស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍ និងបញ្ហាប្រឈមក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នី ផល្លី អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លោក ព្រុំ គន្ធិ អភិបាលរងខេត្ត និងលោកស្រី អ៊ុល ភិរុណ អភិបាលរងខេត្ត ។ ក្នុងសិក្ខាសាលានេះក៏មានការចូលរួមពីប្រតិបត្តិករទេសចរណ៍ សមាគមន៍ទេចរណ៍ និស្សិតសាលាដុនបូស្កូខេត្តកែប និងបណ្តាមន្ទីរវិស័យពាក់ព័ន្ធជាច្រេីនរូបទៀត ។
សិក្ខាសាលានេះ បានបង្ហាញពីលទ្ធផលការងារដែលសម្រេចបាន តាមបណ្តាលវិស័យនិមួយៗ ដែលចូលរួមក្នុងការអភិវឌ្ឍន៍ទេសចរណ៍នៅខេត្ត និងស្វែងរកពីបញ្ហាប្រឈមនានាដែលកេីតមឆនឡេីងក្នុងពេលអនុវត្តគម្រោង និងត្រៀមផែនការដេីម្បីត្រៀមទប់ស្កាត់ ដេីម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកែប ក្លាយជាគោលដៅទេសចរណ៍ សម្រាកលម្ហែកម្សាន្តកម្រិតខ្ពស់ និងប្រណិតភាពនៅថ្ងៃអនាគត។





































