មនុស្ស​11នាក់បានស្លាប់និង4នាក់របួសក្នុងហេតុការផ្ទុះរថយន្ត ក្នុងករណី​រថយន្ត3គ្រឿងបុកគ្នា

0

កំពង់ស្ពឺ៖ប្រភពពី សារពត៌មាន​ csndaily   មន្ត្រីនគរបាលនៃស្នងការរដ្ឋានខេត្តកំពង់ស្ពឺបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថាមានមនុស្សស្លាប់បានកើនឡើងដល់១១នាក់ហើយក្នុងនោះមានស្រីម្នាក់ដោយឡែកអ្នករងរបួសមាន៤នាក់កំពង់សង្គ្រោះនៅមន្ទីពេទ្យ។ហេតុការណ៍​គ្រោះថ្នាក់​ចរាចរដ៏រន្ធត់​នេះ បានកេីតឡេីងកាលពីវេលាម៉ោងជាង៦ល្ងាចថ្ងៃ០៨ ខែមិថុនា ឆ្នាំ២០១៩  នៅលេីផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ៨៥.៨៦ ក្នុងឃុំត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។តាមសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺអោយដឹងជាបឋមថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្ត ៣គ្រឿងបុកគ្នា បណ្តាលឲ្យរថយន្ត២គ្រឿងឆាបឆេះ  ដែលតាមការបញ្ជាក់ពីសមត្ថកិច្ចថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ដោយសារតែរថយន្ត HIGHLANDER បើកពីកើតទៅលិច (ភ្នំពេញ-ព្រះសីហនុ) 0បានវ៉ាជែងស្រាប់តែជ្រុលទៅបុក រថយន្តទេសចរណ៍ ២៤កៅអីមួយគ្រឿងមកពីមុខ រួចក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញ បណ្តាលឲ្យផ្ទុះឆេះតែម្តង ធ្វើអោយមនុស្ស១១នា8ក់បានស្លាប់នៅនឹងកន្លែង ក្នុងនោះមនុស្ស៦នាក់ដែលជិះនៅក្នុងរថយន្ត HIGHLANDER បានស្លាប់ទាំងអស់ និងអ្នកស្លាប់៤នាក់ទៀតជិះនៅក្នុងរថយន្តទេសចរណ៍២៤កៅអី ហើយមួយចំនួនទៀតរងរបួសធ្ងន់។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ភ្លាមៗដែរ ជាមួយនឹងការដឹកជញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ៕