សិក្ខាសាលាមេរៀនជីវិតសម្រាប់យុវជនលើកទី១២ ក្រោមប្រធានបទ យុវជននិងការវិនិយោគដើម្បីអនាគត

0

ក្រចេះ៖  ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតសិស្សខេត្តក្រចេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាមេរៀនជីវិតសម្រាប់យុវជនលើកទី១២ ក្រោមប្រធានបទ(យុវជននិងការវិនិយោគដើម្បីអនាគត) នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ នៅសាលមហោស្រពខេត្តក្រចេះ។ សិក្ខាសាលានេះក៏មានការចូលពីសំណាក់  វាគ្មិនចំនួន៤នាក់ដែលមានបទពិសោធន៍ច្រើនឆ្នាំ  ដើម្បីចូលរួមចែករំលែកជូនដល់យុវជន ដែលជាសិស្សានុសិស្សប្រមាណជាង៦០០នាក់ មកពីវិទ្យាល័យចំនួន១០ក្នុងខេត្តក្រចេះ  ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។  ក្នុងគោលបំណង នៃកាបើកសិក្ខាសាលានេះ គឺដើម្បីបង្កើតឱកាស ឱ្យសិស្ស និស្សិតនិងយុវជនខេត្តក្រចេះ ទទួលនូវចំណេះ ដឹងនិងដំបូន្មានល្អៗពី សំណាក់ ឥស្សរជន និង រៀមច្បងដែលទទួលបាន ជោគជ័យក្នុងការសិក្សា និងអាជីវកម្ម ការងារ ដើម្បី ចែករំលែកមេរៀនជីវិត បទពិសោធន៍ ការសិក្សាអាជីពការងារ  និងជីវិតជូនដល់សិស្ស និស្សិតគ្រប់រូប  ។ ឯកឧត្ដម ជា ក់ ម៉េង ហ៊ាង  អភិបាល រងខេត្ត  បានសម្ដែងក្ដីរំភើបរីករាយនិង មានមោទនភាព ចំពោះសហគម និស្សិតសិស្សខេត្តក្រចេះ និងចំពោះ សណ្ដាន ចិត្តរបស់អ្នកខេត្តក្រចេះ អាចបង្កើតបាននូវសមាគមដ៏មានតម្លៃនិងកិត្តិយសដ៏ ធំធេងសម្រាប់ខេត្ត និងសង្គមជាតិយើងទាំងមូល ។ ឯកឧត្តម  បានបន្តទៀតថា ក្មួយៗពិតជាមានសំណាងណាស់ ដែលមាន ថ្នាក់ ដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្ដេច អគ្គ មហា សេនាបតីតេជោ ហ៊ុន  សែន  បានធ្វើឱ្យតំបន់ទីស្ងាត់ជ្រងំ ក្លាយជាទីជួបជុំបណ្ដុំទៅដោយទីផ្សារទីឆ្ងាយដាច់ស្រយាល ក្នុងពីរាជធានីភ្នំពេញក៏បង្រួញទីមកជិតបង្កើយជាដើម ។ជាក់ស្តែងខេត្តក្រចេះយើង មានសកលវិទ្យាល័យរដ្ឋមួយកន្លែង ដែលបង្កើតឡើងដោយប្រមុខដឹកនាំ រដ្ឋាភិបាល រួមថ្នាក់ដឹកនាំគ្រប់លំដាប់ ស្របតាមអនុសាសន៍ខេត្ត១មានសកលវិទ្យាល័យរដ្ឋមួយ ក្នុងគោលបំណងកាត់បន្ថយគម្លាតនៃការបន្តការសិក្សា និងបំពេញនូវតម្រូវការសិក្សានៅប៉ែកឦសាន្ត។ឯកឧត្ដម  ងី  តាយី  រដ្ឋ លេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា ប្រធានកិត្តិយស សមាគម និស្សិតសិស្ស ខេត្តក្រចេះ មានប្រសាសន៍ថា  សិក្ខា សាលាដែលបានរៀបចំនាពេលនេះគឺជាវេទិកាដ៏មានសារៈសំខាន់ ណាស់ សម្រាប់ និស្សិត និងសិស្សានុសិស្ស ក្នុងការទទួលបានព័ត៌មានមេរៀនជីវិត  និង បទពិសោធន៍ថ្មីបន្ថែមទៀតតាមរយៈការចែករំលែករបស់វាគ្មិន ដែលមាន វត្តមាននៅទីនេះចំពោះ បេសកកម្មរបស់សមាគមគឺជួយដោះ ស្រាយនិង សម្រាលដល់ការលំបាកនិងកង្វះនៃព័ត៌មានសិក្សាសម្ភារៈសិក្សានិងការផ្ដល់ ប្រឹក្សានានាពាក់ព័ន្ធនឹងការសម្រេចចិត្តជ្រើសរើសជំនាញសិក្សាដើម្បីឈោង ចាប់យកមុខរបរ ឬការងារមួយយ៉ាងសមរម្យសម្រាប់ខ្លួនឯងក៏ដូចជាសម្រាប់ ជួយដល់គ្រួសារនិងប្រទេស ជាតិ ។ ឯកឧត្ដម  ងី  តាយី  បានផ្ដាំផ្ញើដល់សិស្សានុសិស្ស  និស្សិតនិងយុវជនទាំងអស់ដើម្បីអភិវឌ្ឍខ្លួន ឱ្យបានល្អប្រសើរបំផុតនិងក្លាយ ខ្លួនជាទំពាំងដ៏ល្អសម្រាប់ស្នងនូវឬស្សីពោលគឺជាសរសរទ្រដ៏រឹងមាំជួយទ្រទ្រង់និងកសាងជាតិយើងទៅអនាគតជាបន្តទៀត ។  ឯកឧត្ដម  បានអំពាវនាវដល់ គ្រប់មជ្ឈដ្ឋាន ជាតិ និងអន្តរជាតិ មេត្តាបន្តការចូលរួមចំណែកជាមួយសមាគម ដើម្បីឲ្យ សមាគមនេះក្លាយទៅជាទ្រនំដ៏សុខសាន្តជាអ្នកប្រឹក្សានិងអាណាព្យាបាល ដ៏ កក់ក្តៅ ឬជាម្ដាយតែមួយរបស់សិស្សនិស្សិត ពីទីជនបទមកសិក្សានៅរាជធានី ភ្នំពេញ ៕ ដោយ ប៊ុន មនោ