បុរស២នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូមិនប្រយ័ត្នជ្រុលបុកដើមឈើបណ្តាលឲ្យគ្រោះថ្នាក់ធ្ងន់

0

កំពង់ធំ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយសារតែមានករណី បុរស២នាក់ បានធ្វើដំណើរលើកំណាត់ផ្លូវក្រាលកៅស៊ូ ដែលលាតសន្ធឹងពីកើតទៅលិចលុះមកដល់ចំនុចកើតហេតុ អ្នកបើកបរទំនងស្រវឹងស្រា បើកក្នុងល្បឿនលឿន ទើបបណ្តាលឲ្យជ្រុលទៅបុកដើមឈើ ដួលសន្លប់ស្តូកស្តឹងបាត់បងស្មារតី កាលពីក្បាលព្រលប់ វេលាម៉ោង ០៨.៣០នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៩។តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ចំនុចដែលបង្ករឲ្យមានករណីគ្រោះថ្នាក់នេះ ស្ថិតនៅចំនុច ខាងកើត ភូមិបាក់ស្រី ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយជនរងគ្រោះចំនួន២នាក់ ភេទប្រុស បន្ទាប់ពី គ្រោះថ្នាក់ចរាចរណ៍ ក្មេងទាំង២បានសន្លប់បាត់បង់ស្មារតី ថែមទាំងមានឈាមហូតតាមរុន្ធត្រចៀក ទើប សមត្ថកិច្ចបាន មកជួយអន្តរាគមន៍ ហៅឡានពេទ្យសង្រ្គោះបន្ទាន់ ដឹកជនរងគ្រោះបញ្ចូនទៅពេទ្យខេត្តកំពង់ធំ ដើម្បីជួយសង្រ្គោះអាយុជីវិត ។

និងសូមបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ពុំមាននណាម្នាក់បានស្គាល់អត្តសញ្ញាណបុរសទាំង២នាក់នេះបានឡើយ នៅកន្លែងកើតហេតុ មានម៉ូតូ Hongda dream ផ្លាកលេខ កំពង់ធំ 1K: 7496  ត្រូវបានសមត្ថកិច្ចនាំយកម៉ូតូមករក្សាទុកនៅប៉ុស្ត៍រដ្ឋបាលឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីប្រគល់ជូនសាច់ញាតិ នៅពេលក្រោយ ។

ដោយ ស៊ិវ គឹមសួរ