ប្រជាពលរដ្ឋចូលរួមរីករាយអបអរសាទរ នៅក្នុងពិធីពិសារនំបញ្ជុកតេជោសន្តិភាពឃុំបន្ទាយស្ទោង

0

កំពង់ធំ៖ ប្រជាពលរដ្ឋជាង៣០០នាក់ មកពី៦ភូមិចំណុះឲ្យ ឃុំបន្ទាយស្ទោង បានចូលរួមអបអរសាទរ យ៉ាងអធឹកអធ័ម ប្រកបដោយទឹកចិត្តសប្បាយរីករាយ នៅក្នុងពិធីពិសារនំបញ្ជុកតេជោសន្តិភាព នៅក្នុងបរិវេណវត្តបន្ទាយស្ទោង ដែលបានដឹកនាំដោយ ឯកឧត្តម សោម ស៊ុន សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះជួយស្រុកស្ទោង ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង ខេត្តកំពង់ធំ។លោកយាយ លោកតា បងប្អូនមីងមា ដែលបានអញ្ជើញមកពី៦ភូមិ ដើម្បីចូលរួមពិសារនំបញ្ចុកតេជោសន្តិភាព គឺដោយសារតែជាផ្នែកមួយ ក្នុងការរីករាយអបអរសម័យតេជោសន្តិភាព បង្កើនការសាមគ្គីភាព មិត្ត​ភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំនាវាសន្តិភាពរយះពេល៤០ឆ្នាំជាប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា ដែលមាន​សុខសន្តិភាព យូរអង្វែងជាងគេ និងបានបង្កើតកម្មវិធី ពិសារនំបញ្ជុកសាមគ្គី សន្តិភាពមិត្តភាព និងត្រូវបានប្រារព្វពីធីស្របគ្នាទូទាំងប្រទេសនៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៩ជាក់ស្តែងនៅក្នុងឃុំបន្ទាយស្ទោង ត្រូវបានប្រារព្វធ្វើឡើងចំនួន៣ទីតាំង មានប្រជាពលរដ្ឋចូលរួម១៥ភូមិ ដោយឡែកនៅវត្តបន្ទាយស្ទោង មានប្រជាពលរដ្ឋជាង៣០០នាក់ ចូលរូមពិសារនំបញ្ជុកតេជោ សន្តិភាព ក្នុងនោះមាន ភូមិពន្លាជ័យ .ភូមិចន្លុះ ,ភូមិពោធិ៍, ភូមិបេង, ភូមិស្រោមដែក, ភូមិបន្ទាយស្ទោង  ត្រូវបានពិសារនំ បញ្ចុក ក្នុងបរិយាកាសសប្បាយក្រៃលែង ។ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងារចុះជួយស្រុកស្ទោង បានមានប្រសាសន៍ថា សូមកោតសរសើរ ដល់លោកយាយ លោកតា ពុកម៉ែ បងប្អូនមីងមា ដែលបានចូលរួមពិសារនំបញ្ចុកតេជោសន្តិភាព ដែលបាន បង្ហាញពីទឹកចិត្តគាំទ្រឲ្យមានសន្តិភាព ស្រឡាញ់សន្តិភាព និងចូលរួមរក្សាសន្តិភាពនេះបន្តទៀត ឯកឧត្តម សោម ស៊ុន បានតំតំណាលថា នំបញ្ចុកដែលស្តេចចិនសរសើរ កាលដើមឡើយ គ្រួសារកសិករមួយក្រីក្រមួយ បែកគំនិតយកអង្ករស្រូវវារ ធ្វើជានំសរសៃសនុងចាប់ជាចង្វាយ រួចហើយក៏ស្រូបនឹងទឹកសម្លប្រហើរត្រីឆ្អើរដាក់ប្រហុក ខ្ទិះដូងថែមល្បោយបន្លែ ដូចជាល្ហុង ត្រួយត្រកួនស្រស់ ត្រួយកន្ធំធេត ផ្កាកំប៉ោក ផ្កាស្នោ និងត្រយូងចេក គាត់ហៅនំនេះថា នំសរសៃស្រូវវារ នៅពេលអ្នកែស្រធ្វើនំនេះម្តងៗគាត់តែងយកម្រាមដៃជាចង្កើះ ស្រវាចាប់នំបរិភោគ បញ្ចុកមាត់ជាទម្លាប់ធម្មតា តាមជីវភាពបែបអ្នកស្រែក្រីក្រ ហើយគាត់ក៏បានរ៉ែកនំលក់ ថ្ងៃមួយមានរាជកុមារវ័យប្រមាណ៧វស្សានាំពលសេនាជិះសេះដើរលេងនៅតាមស្រុកភូមិ បានប្រទះឃើញអ្នកស្រុកចោមរោមអ្នកស្រែលក់នំសរសែស្រូវវារ ហើយអួតថាឆ្ងាញ់មាត់គ្រប់គ្នា ក៏ចង់សាកមើល។

ឯកឧត្តម សោម ស៊ុន ដោយការចង់ដឹងរសជាតិ រាជកុមារក៏យល់ព្រមអោយស្នំឯកបញ្ចុកនំ ចំណេរតមកឈ្មោះ “នំសរសៃស្រូវវារ” ក៏ត្រូវគេទម្លាប់នាំគ្នា ហៅថា “នំដែលស្នំបញ្ចុក” ជាជំនួសវិញ យូរក្រោយមកទៀតក៏ត្រូវគេហៅកាត់ៗ ខ្លីៗថា “នំបញ្ចុកៗ” រហូតមកដល់សព្វថ្ងៃនេះ។  ដោយ  ប៊ុន  រដ្ឋា