កំពង់ចាម : ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី នៃ ព្រះរាជាណាចក្រ កម្ពុជា នាព្រឹក ថ្ងៃ ទី ៩ ខែមិថុនា ឆ្នាំ ២០១៩នេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម និងលោកជំទាវ អ៊ូ ធីតា ពៅ បានអញ្ជេីញហូបនំបញ្ចុកសាមគ្គីជាតិ ឯកភាព ជាតិ ជាមួយបងប្អូនប្រជាពលរដ្ឋ ប្រមាណ ជាង ៣០០០ នាក់ នៅ វត្តឥន្ទកោសី ចុងកោះជ្រូក ស្ថិត ក្នុង ភូមិ ទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ឯកឧត្ដម គួច ចំរើន អភិបាល ខេត្ត កំពង់ចាម បាន ថ្លែង ថា ការហូបនំបញ្ចុកថ្ងៃនេះ គឺដើម្បីបង្ហាញអំពីមិត្តភាព សាមគ្គីភាព ការស្រលាញ់រាប់អាន និងឯកភាពជាតិយើងកាន់តែរឹងមាំថែមទៀត ស្របពេលដែលបងប្អូនប្រជាពលរដ្ឋបាននឹងកំពុងរស់នៅក្នុងភាពសុខសាន្ត ក្រោម ដំបូល នៃសុខសន្តិភាព ដោយ មាន ការ អភិវឌ្ឍន៍ រីកចម្រើន ជា បន្តបន្ទាប់ ។
ឆ្លៀត ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម អភិបាល ខេត្ត ក៏បាន ថ្លែង អំពី គោលនយោបាយ គាំពារ សង្គម ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ ឲ្យ អនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ផ្តល់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារ ក្រីក្រ ដែលមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព ដេីម្បី ឲ្យ ប្រជាពលរដ្ឋ ស្វែងយល់ ពី សារៈប្រយោជន៍ នៃ ការ ថែទាំ សុខភាព មាតានិងទារក ហើយ ទទួល បាន កញ្ចប់ ថវិកា ពី រាជរដ្ឋាភិបាល ផង ដែរ ។ 
ជាមួយ គ្នា នោះ ឯកឧត្តម អភិបាលខេត្ត ក៏បាន អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យ ចូលរួម ទប់ស្កាត់ រាល់ឧបាយកលទុច្ចរិត ដែលធ្វើ ឲ្យ សង្គមបង្កអស្ថិរភាព ហើយ ត្រូវ រួមគ្នាថែរក្សានូវ សុខសន្តិភាព ឲ្យ បាន គង់វង្ស ដេីម្បី ធ្វើ ការ អភិវឌ្ឍន៍ ប្រទេស ជាតិ យើង ឲ្យ កាន់តែ រីកចម្រើន បន្ត ទៅមុខទៀត ផងដែរ ។
គួរបញ្ជាក់ ផង ដែរថា សរុបរួមទាំង១០ក្រុង-ស្រុក ទូទាំងខេត្ត កំពង់ចាម ការ ហូប នំបញ្ចុក សាមគ្គី ជាតិ និង ឯកភាព ជាតិ ខ្មែរ គឺមាន ចំនួន ២២១កន្លែង ប្រជាពលរដ្ឋចំនួន ៨៩.៣៣២នាក់ នំបញ្ចុកចំនួន ២៤.៩៩៥គីឡូក្រាម ថវិការអស់ ៤២៧.២៣៤.៣០០រៀល និងប្រាក់ដុល្លារ ២,៩៨០ដុល្លា ៕






































