មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋរនៅគ្រប់មូលដ្ឋាន បានចូលរួមហូបនំបញ្ចុក «តេជោសន្តិភាព

0

ព្រះស៊ីហនុៈ នៅព្រឹថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋរនៅគ្រប់មូលដ្ឋាន បានចូលរួមហូបនំបញ្ចុក «តេជោសន្តិភាព» បន្ទាប់ពីបញ្ចប់ពិធីសម្ភោធឆ្លងសមិទ្ធិផលក្នុងវត្តព្រីងចន្ទ នៅស្រុកព្រៃនប់ អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅចូលរួមការហូបនំបញ្ចុករួមគ្នាជាមួយមន្ត្រីរាជការនិងប្រជាពលរដ្ឋនៅឃុំទទួលទទឹងប្រកបដោយបរិយាកាសសប្បាយស្និទស្នាលបំផុត។
ការជួបជុំទទួលទាននំបញ្ចុក នៅថ្ងៃទី៩ ខែមិថុនានេះ បានធ្វើឡើងតបតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសទទួលទាននំបញ្ចុកដែលជាអត្តសញ្ញាណ ជាតិខ្មែរ ជានំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខែ្មរ។

ទាក់ទងនឹងការហូបនំបញ្ចុកសាមគ្គីនេះដែរ បើតាម ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា នៅខេត្តព្រះសីហនុ បានធ្វើឡើងគ្រប់ឃុំសង្កាត់ទាំងអស់។មន្ត្រីរាជការស៉ីវិល ស្ថាប័នកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានអញ្ជើញជួបជុំគ្នា នៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីទទួលទាននំបញ្ចុកសាមគ្គី និងឯកភាពជាតិ ស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមបានបន្តថា នៅតាមមូលដ្ឋានទូទាំងខេត្តព្រះសីហនុ គឺអាជ្ញាធរនៅតាមមូលដ្ឋាន ឬតាមស្ថាប័នអង្គភាពរៀងៗខ្លួន បានធ្វើពិធីជួបជុំទទួលទាននំបញ្ចុករួមគ្នា តាំងពីព្រឹកព្រលឹម ថ្ងៃអាទិត្យ ទី០៩ ខែមិថុនា បន្តរហូតមកដល់អាហារថ្ងៃត្រង់ ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត ។ហេីយការជួបជុំខ្លះត្រូវបានរៀបចំឡើង នៅតាមទីស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជា នៅតាមឃុំ- សង្កាត់ ក្រុង -ស្រុក និងការជួបជុំខ្លះទៀត បានរៀបចំឡើងនៅតាមវត្តអារាម, តាមសាលារៀន និងតាមមន្ទីរអង្គភាពរៀងៗខ្លួន។