អភិបាលខេត្តរតនគិរី និងលោក សយ សូណា នៅតែអសមត្ថភាពបង្រ្កាបការដឹកជញ្ចូនឈើខុសច្បាប់លោក ​ហ៊ូ​វ​ ​ជី​វ៉ៃ

0

ខេត្តរតនគីរី៖ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា លោក ថង សាវុន អភិបាលខេត្តរតនគីរី និងលោក សយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ខេត្តរតនគីរី នៅតែអសមត្ថភាព ក្នុងការបង្រ្កាបបទល្មើសដឹក ឈើដោយខុសច្បាប់ របស់ឧក្រិដ្ឋជនព្រៃឈើឈ្មួញឈ្មោះ ហ៊ូ​វ​ ​ជី​វ៉ៃ ដែលជាមេក្លោងបំផ្លាញព្រៃឈើ ដ៏ធំម្នាក់នៅក្នុងខេត្តរតបគីរី ជាហេតុធ្វើឲ្យមហាជនសង្ស័យថា ប្រហែលជាលោក អភិបាលខេត្ត និងលោក សូ សូណា បានសើមមាត់សើមករ ហើយបានជាបទល្មើសដឹកជញ្ជូនដូចកណ្ឌារ ចេញពីព្រៃ សហគម ឆ្ពោះទៅលក់ព្រំដែនវៀតណាម។ ជាក់ស្តែង​គ្រឿងចក្រ​ ជាច្រើនគ្រឿង បានចូល​ទៅ​កាប់អារ​ដើមឈើ​ធំ នៅត្រង់​ចំណុច​ភូមិ​ម៉ុយ​ឃុំ​ញ៉ាង​ស្រុក​អណ្តូង​មាស​ខេ​ត្ត​រតនគិរី យ៉ាងរង្គាលបណ្តាលឲ្យព្រៃឈើ​តំបន់​ព្រៃ​អភិរក្ស និង​ព្រៃ​សហគមន៍​​ព្រៃ​ការពារ​ បានក្លាយទៅជាវាល ដោយសារតែមានការឃុបឃិតគ្នា រវាងលោក ​ហ៊ូ​វ​ ​ជី​វ៉ៃ ​និង​ឈ្មោះ​ណុប​ ​ណា​ក់ ​ហៅ​ណា​ក់​ក្បាល​ធំ​និង​ ​ឈ្មោះ​នី​ ​កាចាញ លោក សេង ប្រណី ​និងមន្រ្តីគ្រាប់ល្ពៅ ដូចជាលោក​ សយ ​សូណាប្រធាន​មន្ទីរកសិកម្ម​ខេត្តរតនគិរីនិ​ងលោក​ កែប កត់នាយ​ខណ្ឌរដ្ឋ​បាលព្រៃ​ឈើខេត្ត បាន​ឃុប​ឃិតបើក​ដៃឲ្យឈ្មួញ​ដឹកជ​ញ្ជូនឈើចេញ​ទៅស្រុក​យួនតា​មច្រក​ទ្វារអន្តរជា​តិអូរយ៉ា​ដាវ។

?

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មាន​ឈ្មួញ​ដុះស្លែ​ជើងខ្លាំង​ឈ្មោះហ៊ូ​វ​ ​ជី​វ៉ៃ  បានចូលទៅឲ្យប្រជាពលរដ្ឋអាកាត់ព្រៃឈ ​តំបន់​ព្រៃ​អភិរក្ស ​ព្រៃ​សហគមន៍​ ​ព្រៃ​ការពារ​ចំនួន​ពី​កន្លែង​គឺ​ ​ស្ថិតនៅ​ ​ភូមិ​ភិ​និង​ ​សហគមន៍​ ​ភូមិ​ផ្តល់​ព្រំ​បទល់​ ​ស្រុក​ ​អណ្ដូងមាស​ ​និង​ ​ស្រុក​អូរយ៉ាដាវ​ត្រូវ​បាន​ដឹកចេញទៅតាម ព្រំដែនវៀតណាម  ។ប្រភពត្រូវបានបន្តថា ព្រៃឈើដែលរលាយ នឹងការដឹកជញ្ជូនទៅលក់នៅវៀតណាម ដោយខុសច្បាប់នេះ គឺដោយសារតែ លោក  សយ សូ​ណា នោះ​ហើយ​ទើប​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​បក្ខពួក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក ជញ្ជូន ​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ យ៉ា​ដាវ និង​តាម​ច្រករបៀង ​ច្រើន​កន្លែង​ក្នុងស្រុក​អណ្ដូង​មាស។

មហាជនបាន សំណូមពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំបប្រទេស  ជួយថែរក្សាព្រៃឈើសហគមនិង ​ព្រៃ​ការពារ​ចំនួន​ពី​កន្លែង​ ក្នុងខេត្តរតនគីរីផង កំពូងតែរលាយអស់មិនខាន និងសូមឲ្យ លោក​ ​ថង​សា​វុន​ ​អភិបាលខេត្ត​រតនគីរី  ឆ្លុះកញ្ជក់មើលពីលទ្ធផលការងារ បញ្ជាកម្លាំង បង្រ្កាបព្រៃឈើបានពេញលេញហើយឬនៅ ក្នុងនាមលោក ជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគីរី ។ក្នុងនោះប្រជាពលរដ្ឋបានសំណូមពរ ឲ្យលោក វេ​ង សាខុន ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម  ពិចារណារ អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី  និងលោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ខណៈពេលនេះ ព្រៃឈើកំពុងតែ ​ប្រឈម​និងការ​វិនាស​សាបសូន្យ  ក្នុងអណត្តិលោកទាំង៣នាកើនេះតែម្តង  ។  ដោយ ខេមរា