កំពង់ធំ៖ សិទ្ធកុមារកម្ពុជា ត្រូវបានលើកកម្ពស់ និងការងារដោយយកចិត្តទុកដាក់ ល្អប្រសើរជាលំដាប់ ដូចជាអត្រាមរណៈភាពរបស់កុមារមានការថយចុះ ការចុះឈ្មោះចូលរៀនមានការកើនឡើង និងបានជួយ សង្រ្គោះកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្ម ធ្វើឲ្យកុមារទទួលបាននូវការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថែមទាំងបានទទួលសិទ្ធជាមូលដ្ឋានទាំង៤មាន សិទ្ធិរស់រានមានជីវិត , សិទ្ធិអភិវឌ្ឍន៍, សិទ្ធិទទួលបាននូការការពារ និងសិទ្ធចូលរួម។
ប្រសាសន៍នេះ ត្រូវបាន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងក្នុងពិធី ទិវាខួបលើកទី៧០ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នំា ២០១៩ នៅខេត្តកំពង់ធំ ខណៈពេលឯកឧត្តម ជាប្រធានគណៈអធិបតី ដែលមានប្រធាន អនុប្រធានមន្ទីរជុំ វិញខេត្ត និងកុមារចូលរួមជាង៥០០នាក់ នៅសាលប្រជុំសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៩ ។
បន្ទាប់ពី ឯកឧត្តម ញឹក បានខេង បានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំទិវាដ៏មានសារៈសំខាន់ និងមានអត្ថន័យបង្ហាញពីឆន្ទះមោះមុត លើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងរួមគ្នាលើស្ទួយវិស័យ សុខមាលភាពកុមារឲ្យកាន់តែល្អប្រសើរ ដើម្បីឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា ទិវាប្រឆាំពលកម្មកុមារ ១២មិថុនា ឆ្នាំ ២០១៩ឆ្នំានេះ ក្រោមប្រធានបទ ( កុមារត្រូវសម្រេចសុបិន្តរបស់ខ្លួន ដោយមិនត្រូវធ្វើជាពលកម្មកុមារនៅកន្លែងការងារណាមួយឡើយ ) កុមារគឺជាធនធានមនុស្សដែលមិនអាចខ្វះបាន សម្រាប់ការ អភិវឌ្ឍន៍ប្រទេសជាតិ នាពេលអនាគត់។
កុមារ២រូបតំណាងឲ្យកុមារទាំងអស់ បានបង្ហាញនូវចំណាប់អារម្មណ៍ ពីទិវាពិភពលោកកុមារអន្តរជាតិប្រឆាំងពលកម្មកុមារ ១២មិថុនាឆ្នាំ២០១៩ ស្តីពីសិទ្ធិពលដ្ឋានរបស់កុមារ សិទ្ធិរស់រានមានជីវិត , សិទ្ធិអភិវឌ្ឍន៍, សិទ្ធិទទួលបាននូការការពារ និងសិទ្ធចូលរួម សិទ្ធិកុមារជាសិទ្ធមួយនៃតំលៃមនុស្សជាតិការ គោរពសិទ្ធិ និងប្រៀនប្រដៅ ខ្ញុំសូមប្តេជ្ញាចិត្ត ទី១ ខិតខំរៀនសូត្រ គោរពពាក្យដំបូន្មានមាតាបិតា និងអាណាព្យាបាល ឲ្យក្លាយជាពលរដ្ឋដ៏ល្អ ទី២ គោរពនិងប្រនិបត្តិតាមលោកគ្រូ អ្នកគ្រូ ចៀសវាងនូវអំពើអាក្រក់ ភាពអសកម្ម និងការប្រព្រឹត្តអំពើទុចរិត។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានណែនាំផ្តាំផ្ញើរដល់ក្មួយៗទាំងអស់ ធ្វើយ៉ាងណាឲ្យឃ្លាតឆ្ងាយពី គ្រឿងញៀន ខណៈបច្ចុប្បន្នគ្រឿងញៀន កំពុងតែល្បាតនៅក្នុងសង្គមជាតិយើង ដូច្នេះត្រូវតែប្រុងប្រយ័ត្ន មិនត្រូវចេះសេពគបមិត្តភ័ក្កដែលពាក់ព័ន្ឋនិងគ្រឿងញៀនឡើយ បើដឹងថាមិត្តភ័ក្កក្នុងសាលាប្រើគ្រឿងញៀន ត្រូវរាយការណ៍មក លោកគ្រូ អ្នកគ្រូ នាយកសាលា ឬសមត្ថកិច្ច ដើម្បីនាំគាត់ទៅបន្សាបនៅមន្ទីរបន្សាបគ្រឿងញៀន ក្មួយទាំងអស់ក្នុងសម័យតេជោ មានសំណាងណាស់ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះលើកុមារ និងស្រ្តី និងរក្សាសន្តិភាព ចំណែកអុំៗ ពូៗ និងជំនាន់ឳលោកតាលោកយាយ មិនដែលស្គាស់សិទ្ធវ័យកុមារនោះទេ និងសូមឲ្យក្មួយទាំងអស់ ក្លាយទៅជាកូនល្អ សិស្សល្អ មនុស្សល្អ ដើម្បីជាទំពាំងស្នងឬស្សីដឹកនាំ ប្រទេសបន្តទៀត ។
ដោយ ប៊ុន រដ្ឋា





































