ខេត្តរតនគីរី៖ សកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់ របស់លោក លោក ហ៊ូវ ជីវ៉ៃនិងលោក នីកាចាញ ត្រូវបានដំណើរការដោយរលូន ដែលបានដឹកចេញពីកន្លែងដេប៉ូទិញភូមិម៉ុយ ឆ្លងកាត់ ភូមិញ៉ាង ភូមិភិ ភូមិ អូរតាំងលោក ឆ្ពោះទៅ កំពុងទឹកបាសៅ ក្នុងសកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់នេះ មិនបានរំខាន លោក ថង សាវុន អភិបាលខេត្តរតនគីរី និងលោក សយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ខេត្តរតនគីរី ដែលប្រជាពលរដ្ឋដាក់ការសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ឋ។
ជាក់ស្តែង នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៩ នេះ ប្រភពព័ត៌មាន បានទម្លាយថា មានការចរចាគ្នា នាំរថយន្ត ដឹកឈើ ចាប៥០ទៅ៧០ គ្រឿង ចេញតាមផ្លូវច្រកអណ្តូងមាស ដឹកទៅវៀតណាម តើលោក ចៅហ្វាខេចៅហ្វាយខេត្តមានវិធានការដូចម្តេច?។

ក្នុងនោះមហាជនក៏មានការរិះគន់យ៉ាងខ្លាំង ពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលបទបញ្ជាមកពី សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ឲ្យដឹកនាំបង្រ្កាប បទល្មើសព្រៃឈើនៅខេត្តរតនគីរី និងខេត្តដ៏ទៃទៀត តែសកម្មភាពនេះ ហាក់បីដូចជា គៀងត្រីបញ្ជូលស៊ង ឬធ្វើសកម្មភាពក្តៅត្រឹមតែមួយចំអិនកំពិស ទីបំផុតមិនអាចបង្រ្កាប ឈ្មួញឈើដុះស្លែដ៏ធំ មានឈ្មោះល្បីល្បាញក្នុងខេត្តរតនគីរី ដូចជាលោក ហ៊ូវ ជីវ៉ៃនិងលោក នីកាចាញ ដែលជាឧក្រិដ្ឋជនព្រៃឈើ បំផ្លាញធនធាន ធម្មជាតិនោះឡើយ។
សកម្មភាពដឹកឈើរបស់លោក លោក ហ៊ូវ ជីវ៉ៃនិងលោក នីកាចាញ សូម្បីតែលោក ថង សាវុន អភិបាលខេត្តរតនគីរី និងលោក សយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ខេត្តរតនគីរី រួមទាំងលោក កែប កត់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតគីរី ក៏មិនអាចយកតួនាទីដ៏ស្របច្បាប់ ទៅបង្រ្កាបបទល្មើសខុសច្បាប់បានឡើយ ដែលក្រុមមួយដំបរស្វានេះ ត្រូវបានគេចាត់ទុកថា ជាជនរួមផ្សំគំនិតបំផ្លាញធនធានធម្មជាតិ ដែល ស៊ីប្រាក់ខែរាស្រ្តមិនបំរើរាស្រ្ត រួមគ្នាប្រព្រឹត្តអំពើពុករលួយ ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ឧក្រិដ្ឋជនព្រៃឈើឈ្មួញលោក ហ៊ូវ ជីវ៉ៃ និងលោកលោក នីកាចាញ ដែលជាមេក្លោងបំផ្លាញព្រៃឈើ ដ៏ធំម្នាក់នៅក្នុងខេត្តរតនគីរី កំពុងតែធ្វើសកម្មភាព ដឹកជញ្ជូនយ៉ាងគគ្រឹកគ្រេងដឹកចេញពីកន្លែងដេប៉ូទិញភូមិម៉ុយ ឆ្លងកាត់ ភូមិញ៉ាង ភូមិភិ ភូមិ អូរតាំងលោក ឆ្ពោះទៅ កំពុងទឹកបាសៅ ភូមិម៉ុយឃុំញ៉ាងស្រុកអណ្តូងមាសខេត្តរតនគិរី ដឹកចេញទៅតាម ព្រំដែនវៀតណាម សកម្មភាពដឹកឈើទាំងនេះ បានធ្វើឲ្យ ព្រៃឈើតំបន់ព្រៃអភិរក្ស និងព្រៃសហគមន៍ព្រៃការពារ និងរលាយហិនហោចនៅសល់តែឈ្មោះដូចព្រៃស្អាកក្នុងខេត្តសៀមរាបមិនខានឡើយ។
លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងបក្ខពួកឃុបឃិតបើកដៃឲ្យឈ្មួញដឹក ជញ្ជូន ឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរ យ៉ាដាវ និងតាមច្រករបៀង ច្រើនកន្លែងក្នុងស្រុកអណ្ដូងមាស មហាជនបាន សំណូមពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំបប្រទេស ជួយថែរក្សាព្រៃឈើសហគមន៍ ដែលកំពុងតែរលាយ ក្រោមការដឹកនាំរបស់ លោក ថងសាវុន អភិបាលខេត្តរតនគីរី លោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី និងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដែលព្រងើយកន្តើយមិនព្រមបង្រ្កាបបទល្មើសឡើយ ។ ដោយ ខេមរា




































