ពិធីប្រកាសកាន់តំណែងរបស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖   ឯកឧត្តម លោកជំទាវ ចំនួន២៥រូប ស្ត្រី៦រូប ដែលជាសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យថ្មី អាណត្តិ ទី៣ ត្រូវបានធ្វើពិធីប្រកាសចូលកាន់តំណែង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២១០៩ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី២ ២០១៤‍‍-២០១៩ ត្រូវបានបញ្ចប់អាណត្តិស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុង ខ័ណ្ឌ។ក្នុងរយៈពេល៥ឆ្នាំនៃការអនុវត្តការងារក្រុមប្រឹក្សាខេត្តដោយមានគណៈអភិបាល ខេត្តជាអ្នកប្រតិបត្តិរួមជាមួយមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អង្គការស៊ីវិល សម្រេចបានសមិទ្ធិផល នានាជាច្រើនគួរឲ្យកត់សំគាល់លើគ្រប់វិស័យ ជាពិសេសឆ្លើយតបនិងផែនការអភិវឌ្ឍន៍ខេត្តរយៈកាល កន្លងមក។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន មានប្រសាសន៍សំដែង នូវអំណរគុណចំពោះ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានគាំទ្របោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា ជ្រើសរើសសមាជកក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ខ័ណ្ឌ កន្លងមកទទួលបានជោគជ័យ និងមាន តម្លាភាព។
ឯកឧត្តម កែ គឹមយ៉ាន មានប្រសាសន៍បន្តថាៈរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា  និង បន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ដើម្បីបង្ខិតសេវាសាធារណៈឲ្យនៅកៀកជាមួយ ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើឲ្យសេវាសាធារណៈកាន់តែមានគុណភាព តម្លាភាព និង ប្រសិទ្ធភាពខ្ពស់ ស្របតាមកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាបាល ។ ដូចនេះ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ខ័ណ្ឌ ដែលជាមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ គឺបានដែរតួនាទីយ៉ាងសំខាន់រួមចំណែកយ៉ាងសកម្មក្នុងការ ធ្វើកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលជាសេសកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដែលមាន លក្ខណៈជាពហុវិស័យ ឲ្យប្រព្រឹទ្ធទៅប្រកបដោយសមធម៌។
ឯកឧត្តម កែ គឹមយ៉ាន បានធ្វើការ ផ្ដាំផ្ញើរដល់សមាជិកក្រុមប្រឹក្សាខេត្តថ្មី អាណត្តិ ទី៣ ត្រូវបានធ្វើប្រកាសចូលកាន់តំណែង នាថ្ងៃនេះត្រូវ ខិតខំបំពេញភារកិច្ច និង សហការឲ្យបានល្អប្រសើរជាមួយរដ្ឋាបាលខេត្តអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ ដើម្បីជាប្រយោជន៍បំរើប្រជាពលរដ្ឋមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សំដៅកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋពង្រឹងពង្រីកដំណើការប្រជាធិបតេយ្យសិរីពហុបក្សដល់គ្រប់មូលដ្ឋាន៕ដោយ៖ ឃិន គន្ធា