មន្រ្តីជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បញ្ជូនខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀន៣កញ្ចប់ ទៅកងរាជអាវុធហត្ថខេត្តចាត់ការបន្ត!

0

(ព្រះវិហារ): កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ធ្វើការបញ្ជូនខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជឹម ចេក(ហៅជេ) ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដកហូតថ្នាំញៀន(ម៉ាទឹកកក)ចំនួុន០៣កញ្ចប់ ស្មើនិង០,៨២ក្រោម ទូរស័ព្ទដៃចំនួុន១២គ្រឿង និងសំភារៈប្រើប្រាស់មួុយចំនួុន បន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការបន្ត ក្រោយពីកសាងសុំនុំរឿងចប់។

នេះបើយោងតាមការឲ្យដឹងពីលោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ តាមប្រព័ន្ធWhatsApp នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា បន្តថា ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១៤.០០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ ក្រោមការបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការ ស្នាក់ការស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សា ន្ត ត្រង់ចំណុចUTM លេខ (467410.6-1574793.2) ស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕សួនលីណា