កំពង់ចាម អនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ជំរុញអោយមានវិធានការបង្ក្រាបសកម្មភាពគ្រឿងញៀន នៅថ្ងៃទី១៣-០៦-២០១៩ ក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋ ខ្ញុំឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់កម្លាំងចុះធ្វេីការស្រាវជ្រាវ
និងបេីកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាមានដីការនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ភេទស្រី
-ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទី។ នៅចំណុចភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកចំការលើ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ 
១-ឈ្មោះ ដុះ ឃុនណា ភេទស្រី អាយុ៣៧ឆ្នាំ ជាតិខ្មែរ នៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
– រឹបអូសវត្ថុតាងរួមមាន:ម្សៅក្រាមពណ៍សចំនួន២៩កញ្ចប់(ធំ០១កញ្ចប់) ទូរស័ព្ទដៃ០២គ្រឿង នឹង ប្រាក់ញុះញង់១០០០០០រៀល។




































