ខេត្តមណ្ឌលគិរី៖ បទល្មើសនិងបនល្បែងនៅក្នុងខេត្តមណ្អលគិរីកំពង់តែមានសកម្មភាពគគ្រឹកគគ្រេងនៅក្នុងខេត្តមួយនេះដែលធ្វើអោយមហាជនទូរទាំងប្រទេសនាំគ្នាចាំមើលលោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីមានចំណាត់ការយ៉ាងណាចំពោះបទល្មើសទាំងនេះ ប្រជាពលរដ្ឋចោទប្រកាន់លោក ឡោ សុខា ថាកំពង់បើកភ្លើងខៀវអោយបទល្មើសទាំងអស់នេះកើតមានឡើង។
បើតាមប្រជាពលរដ្ឋនៅក្នុងភូមិដាក់ដាំបាននិយាយថា លោក ឡោ សុខា ស្នងការនគរបាលខេត្តប្រហែលជាមានភាគហ៊ុននៅក្នុងបនល្បែងនិងការនាំឈើល្មើសច្បាប់ទៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃ
នេះ ទោះយ៉ាងណាពួកគាត់មិនទាន់ឃើញមានចំណាត់ការណាមួយពីលោកឡោ សុខា នោះទេទៅលើបនល្បែងនោះឡើយ ហើយបនល្បែងនេះមាន បៀរ អប៉ោង ប្រជល់មាន់ ជាដើម ល្បែងទាំងនេះហើយធ្វើអោយ មានចោរលួច គ្រឿងញៀន និងកើតមានឡើងនូវអំពើរហឹង្សាលើគ្រួសារ ទៀតផង។ 
បើតាមប្រភពប្រជាពលរដ្ឋនៅក្នុងខេត្តម្នាក់បានបង្ហើបប្រាប់ថាលោក ឡោ សុខា ស្នងការកំបុងត្រូវប៉ាន់និងកំពង់ស្តារដើមឡើងវិញព្រោះការផ្ទេរតំណែងរបស់លោកត្រូវចំណាយថាក់វិការច្រើនទើបអាចមកកាន់តំណែងស្នងការខេត្តមណ្ឌលគិរីបានហេតុនេះហើយទើបលោកស្នងការប្រឹងបង្កើតបនល្បែងនិងបទល្មើសនានានៅក្នុងខេត្តដ៏តូចមួយនេះអោយបានច្រើន។
ប្រជាពលរដ្ឋសូមសំណូមពរដល់សម្តេចតេជោ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងសម្តេច ស ខេង មេត្តាមានចំណាត់ការលើលោកឡោ សុខានេះផងចុះទានបើពុំនោះទេខេត្តមួយនេះពិតជាសំបូរទៅល្បែងសីុសង និងបទល្មើសព្រៃឈើ៕
ពាក់ព័ន្ឋករណីខាងលើអង្គរភាពយើងខ្ញុំរង់ចាំការបកស្រាយពីលោក ឡោ សុខា រៀងរាល់ម៉ោងធ្វើការ។




































