ខេត្តបន្ទាយមានជ័យះ…ដោយទទួលតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៌សៅសុខាអគ្គមេបញ្ជារងនៃកងយោធពលខមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃកន្លងមកលោកតែងតែឲ្យមេបញ្ជាការខេត្ត ក្រុងទាំងអស់ត្រូវបន្តចុះជួយឧបត្ថម្ភជាឋវិកានិងសម្ភារះដល់ គ្រួសារទុរគ្គតជន គ្រួសារផ្ទុកមេរោគអេដ៍ និងកុមារកំព្រាឲ្យបាននិងគ្រួសារទីទាល់ក្រគ្មានលុយធ្វើបុណ្យសពជាប្រចាំដែលជួបទុក្ខ
លំបាកផ្សេងៗជាយថាហេតុ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីនោះឡេីយលោកឧត្តមសេនីយ៍ត្រីបោនប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានចាត់តាំង ឲ្យលោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងឲ្យអង្គភាពកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមជាមួយសហការី បាននាំយកសម្ភារៈ និងថវិកា ១.២០០.០០០រៀល អង្ករ ២ការ៉ុង ស្មេី ១០០គីឡូក្រាម មី ៤កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ និងទឹកបរិសុទ្ធ ២០យួរយកទៅចូលរួមរំលែកមរណ:ទុក្ខ ដល់
ក្រុមគ្រួសារសព លោកយាយ ឈ្មោះ ទុយ យុត ភេទ ស្រី អាយុ ៨៧ឆ្នាំ ដែលបានទទួលមរណៈភាពដោយជរាពាធ ត្រូវជាម្តាយរបស់លោកអនុសេនីយ៍ឯក កែវ ហល់ ជំនួយការ ការិយាល័យបច្ចេកទេស ស្ថិតនៅភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ១ង០១៩នេះ។
ក្នុងពិធីបុណ្យសពនោះលោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ បានមានប្រសាសន៍ថាដោយសារតែក្រុមគ្រួរសារសពលោកយាយទុយ យុតក្រីក្រពេកទើបអង្គភាពអាវុធហត្ថខេត្តបន្ទាយមានជ័យដឹកនាំដោយលោកនិងសហការីជាច្រើននាក់ទៀតបាននាំយកឋវិកាយកទៅចូលបុណ្យសពលោកយាយ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យសពតាមការគួរឲ្យចប់ចុងចប់ដើម។
ក្នុងនោះក្រុមគ្រួសារសពបានលើកម្រាមដៃដប់សូមបួងសួងដល់វត្ថុក្នុងលោកសូមជួយបីបាច់និងថែរក្សាដល់ថ្នាក់ដឹកនាំមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យជាពិសេសគឺលោកឧត្តមសេនីយ៍ត្រីបោនប៊ិន និងមន្ត្រីក្រោមឱវាទទាំងអស់ដែលបានជួយដល់ការងារសង្គម និងការពារសន្តិសុខដល់ប្រជាពលរដ្ឋដោយ មិនគិតពីការនឿយហត់អំពីភារកិច្ចដែលថ្នាក់លើដាក់ឲ្យ ដើម្បីប្រជាពលរដ្ឋក្នុងតំបន់មានសុវត្ថិភាព សូមឲ្យលោកទាំងអស់មានសេចក្តីសុខក្នុងក្រុមគ្រួសារ និងមានសុខភាពល្អគ្រប់ៗគ្នាផងដែរ៕




































