ប្រជាពលរដ្ឋកោតសរសើរលោកព្រះរាជអាជ្ញានិងស្នងការប្រើល្បិចបញ្ឆោតឃាត់ករឲ្យចេញមុខដើម្បីវាយខ្នោះ

0

កំពង់ធំៈ អំពើប៉ុនប៉ងមនុឃាដគិតទុកជាមុនដ៏សាហាវមួយ បានកើតឡើងក្នុងទឹកដីខេត្តកំពង់ធំ  តែដោយហេតុឈាមស្រែក ស្បែកហៅជនរងគ្រោះមិនស្លាប់តាមបំណងប្រាថ្នារបស់ជនសង្ស័យ តែត្រូវបានមកជាប់អន្ទាក់របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ និងសមត្ថកិច្ចប៉ូលិស ក្នុងល្បិចផ្សព្វផ្សាយព័ត៌មាន មិនពិតមួយដើម្បីឈាន ទៅដល់ឃាត់ខ្លួន ជនសង្ស័យ បានសម្រេច នៅម៉ោង០៦. ៣០នាទីថ្ងៃទី១៤.មិថុនា ឆ្នាំ ២០១៩ នាំ ។

ក្នុងករណីខាងលើដែលមានឈ្មោះ  ឃឹម ឈី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិកងមាស ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ  យោងតាមសេក្តីរាយការណ៍ ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩កន្លងមក នៅវេលាម៉ោង ប្រហែល១៥.៣០នាទី មានអំពើឃាតកម្មមិនបានសម្រេចមួយ កើតឡើងនៅចំនុច ផ្លវលំភូមិកងមាស ឃុំព្នៅ ស្រុកសន្ទុក ខណៈពេលដែលបាត់ឱពុកកូនដើរតាមរកឳពុក  ក៏បានប្រទះឃើញឳពុក ដេកសន្លប់ហើយមានរបួស ឈាមស្រោចពេញមុខ និងដងខ្លួន ពោពេញទៅ ដោយស្នាមរបួស នៅត្រង់ចំនុចក្បាលនិងមុខចំនួន៤កន្លែង ។

ជនរងគ្រោះ មានសភាពរបួសធ្ងន់ធ្ងរជាទីបំផុត  តែសំណាងល្អមិនស្លាប់ ក្រោមផ្លែពូថៅ និងដំបងរបស់ជនល្មើស  ! ជនរងត្រូវបាន សាច់ញាតិក្រុមគ្រួសារ ដឹកយកមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកោសម:(ពេទ្យលោកសង្ឃ) ក្រោយពីកើតហេតុព្រះរាជអាជ្ញាបានបញ្ជារចុះសើបអង្កេតជាបន្ទាន់!សមត្ថកិច្ចបានធ្វើការពិនិត្យស្លាកស្នាមរបួសលើជនរងគ្រោះនិងកាពិនិត្យកន្លែងកើតហេតុនិងតាមទៅពិនិត្យជនរងគ្រោះដល់មន្ទីរពេទ្យ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពីបានបើកការស៊ើប អង្កេតទើបដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានដើរទៅព្រៃខាងក្រោយផ្ទះតែម្នាក់ឯង ក្រោយមកក៏មាន បុរសម្នាក់ ដែលជាជនសង្ស័យបានពួនស្ទាក់ វ៉ៃគាត់ហើយកាប់និងពូថៅបណ្តាលឲ្យដេកស្តូកស្តឹងជនប្រព្រឹត្តគិតថា ស្លាប់បាត់ហើយ ក៏រត់គេខ្លួនទៅ  ចំណែកបងប្អូនជនរងគ្រោះបានប្រទះឃើញ ជនរ ងគ្រោះហើយក៏ដឹកទៅមន្ទីរពេទ្យ ក្នុងអាការៈធ្ងន់ធ្ងរ ក្នុងហេតុការណ៏នោះក៏មិនទាន់ដឹងថា អ្នកណាជាជនដៃដល់នោះទេ  ក្រោយពីសភាពជនរងគ្រោះដឹងខ្លួន ក៏បានប្រាប់សមត្ថកិច្ចពីមុខសញ្ញាដែលជាជនសង្ស័យ ដែលឈ្មោះ ស៊ុ សៀងហោ  ភេទប្រុសអាយុ៥១ឆ្នាំនៅភូមិកងមាស ឃុំព្នៅ ស្រុកសន្ទុក ជាមួយគ្នា ។

លោក អ៊ិត សុធា បានបន្តថា ដើម្បីចាប់ជនល្មើសបាន លោកបានប្រើល្បិចបញ្ឆោតស្វាឲ្យស៊ីចេក ដោយប្រាប់ទៅជំនាញនិងក្រុមគ្រួសាររបស់គាត់ថា  ជនរងគ្រោះឈ្មោះ ឃឹម ឈី បានស្លាប់បាត់បង់ជីវិតហើយ  ទើបធ្វើឲ្យជនសង្ស័យមិន មានការប្រុងប្រយ័ត្ន ហយមិនរត់គេចខ្លួនដោយសារមិនមានភស្តុតាងណា បញ្ជាក់ថាខ្លួនជាអ្នកប្រព្រឹត្តទៅលើជនរងគ្រោះ! ដោយសារស្មានថាជនរងគ្រោះស្លាប់ហេីយ! ក្រោយមកអធិការដ្ឋាននគរបាលស្រុកសន្ទុកតាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនិងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាក៏ឈានទៅដល់ការឃាត់ខ្លួនតែម្តង។  ដោយ ប៊ុន រដ្ឋា