លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹម យ៉ាន គ្រោងនិងអភិវឌ្ឍន៍ តំបន់បារាយណ៍ ប្រាសាទមេបុណ្យ នៅបន្ទាយឆ្មារដែលគេស្ទើរតែបោះបង់

0

បន្ទាយមានជ័យ៖ បារាយណ៍ ប្រាសាទមេបុណ្យ ស្ថិតក្នុងភូមិបន្ទាយឆ្មារកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលគេស្ទើរតែបោះបង់ចោល ហើយអ្នកភូមិស្ទើរមិនដែលចាប់អារ្មណ៍ផងនោះ គ្រោងនិងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវជាតិ អត្តរជាតិ និងប្រជាសហគមន៍ ក្នុងតំបន់នោះ ហើយគំរោងនេះផ្ដួចផ្ដើមដោយលោក ជំទាវឧញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។
លោក ហេង សុភ័ក្ដិ មេឃុំបន្ទាយឆ្មារប្រាប់នាចុងសប្ដាហ៍ថ្ងៃទី ១៦ មិថុនា ឆ្នាំ ២០១៩ ថា៖ ដោយមើលឃើញពីបរិស្ដាននៅជុំវិញបារាយណ៍មាន ព្រៃឈើវល្លិ ស្មៅដុះលុបផ្លូវកសិករដែលជាប្រជាសហគមន៍មានការលំបាកក្នុងការធ្វើដំណើរប្រកបការងារកសិកម្ម និងការស្នើរសុំរបស់ប្រជាសហគមន៍អោយជួសជលផ្លូវលំ ១ខ្សែរនេះផងនោះ លោកជំទាវ ឧញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ានបានផ្ដួចផ្ដើមដោយអោយក្រុមការងារសំអាតអនាម័យបរិស្ថាន ឈូសឆាយព្រៃ វល្លិ ស្មៅ និងកាត់ដើមឈើតូចៗដែលដុះលើផ្លូវជុំវិញបារាយណ៍ និងចាក់គ្រួសលើផ្លូវចាស់ ដែលមានទំហំទទឹង៧ម៉ែត្រសម្រាប់សំរួលដំណើររប្រជាសហគនមន៍និងអ្នកទេចរណ៍ជាតិនិងអន្តរជាតិ ដែលមកំសាន្តនៅបរិវេននេះ។
លោក ហេង សុភ័ក្ដិ បន្តប្រាប់ថា៖ ក្រោយកាប់ឆ្ការស្មៅ វល្លិ និងកូនឈើ ព្រមទាំងឈូសឆាយផ្លូវ សំអាតបរិស្ថាននៅក្រៅបរវេនបារាយណ៍រួចរាល់ហើយ ក្រុមការងារលោកជំទាវ ឧញ៉ា ម៉ៅ ម៉ាល័យនិងបញ្ចូលទឹក ទៅក្នងបារាយណ៍ហើយគ្រោងនិងរៀបចំព្រះរាជពិធីបុណយអុំទូក នៅក្នុងបារាយណ៍តែម្ដង។
លោក មេឃុំបន្ទាយឆ្នារ សំណូមពរផងដែលដល់មន្ទីរពាក់ព័ន្ធ ជួយសហការជ្រោមជ្រែងដើម្បីអោយដំណើរការ អភិវឌ្ឍន៍បានទៅដោយរលូន ដើម្បីបង្ហាញវិសាលភាពតំបន់ទេសចរណ៍បារាយណ៍ បាសាទមេបុណ្យ លើកកំពស់វិស័យ និងបង្កើនសេដ្ឋកិច្ចគ្រួសាររជាសហគមន៍នៅតំបន់នេះ។
ចំណែកលោកប្រាក់ សារាក់ តំណាងក្រុមការងារលោកជំទាវឧញ៉ាម៉ៅ ម៉ាឡៃ កែគឹមយាន ប្រាប់ថា៖ការសំអាតបរិស្ថាន ឈួសឆាយ ចាក់គ្រួស សំរួលផ្លូវជុំវិញបារាយណ៍ ប្រើប្រាស់ថវិការផ្ទាល់របស់លោកជំទាវឧញ៉ា ម៉ៅ ម៉ាល័យ ហើយគ្រោងនិងរៀបតំបន់នេះ សម្រាប់ជាទីកម្សាន្តរបស់ភ្ញៀវទេសចរណ៍ជាតិអត្តរជាតិនាពេលខាងមុខ។ផោ
លោក ម៉ៅ ស៊ី មគ្គទេសទេសចរណ៍ តំបន់ទេភាពបន្ទាយឆ្នារនិយាយបញ្ជាក់ពីប្រវត្តិការក៍កើតនិង សារះប្រយោជន៍នៃ បារាយណ៍ និង ប្រសាទមេបុណ្យមានចម្ងាយ១០០០ម៉ែត្រពីប្រាសាទបន្ទាយឆ្មារ ឆ្ពោះទៅខាងកើត ក៍សាងឡើងក្នុងចុងសតវត្ស ទី១២ និងដើមសតវត្សទី១៣ ក្នុងសម័យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីទុកជាប្រយោជន៍ សម្រាប់ការប្រើប្រាស់ទឹក ក្នងការក៍សាងប្រាសាទបន្ទាយឆ្មារ ជាមហាសមុទ្ទ ដែលមានប្រព័ន្ធធារាសាស្រ្ត សម្រាប់ស្រោចស្រពភោគផលកសិកម្ម ចិញ្ចឹមរាជវង្សសានុវង្សនិងប្រជារាស្រ្តសម័យនោះ…។ដោយ៖ ឃិន គន្ធា