មុខសញ្ញាជួញដូរសារញៀនអស់លក្ខណ៍ជាប់អន្ទាក់កំលាំងអាវុធហត្ថខេត្តព្រះវិហារ

0

ព្រះវិហារ នៅវាលាម៉ោង ០៨.៣០នាទីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ កំលាំង អាវុធហត្ថស្រុកគូលែន ចំនួន ០៥នាក់ រថយន្ថ០៣គ្រឿង ដឹកនាំដោយ លោក អនុសេនីយ៍ឯក នួន ភារះ មេបញ្ជាការអាវុធហត្ថស្រុកគូលែនបានចុះបង្ក្រាបករណីរក្សាទុកជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់នៅចំណុចភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ៕
សមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័បានចំនួន០១នាក់ ឈ្មោះ ជូន ម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដកហូតវត្ថុតាងរួមមាន ថ្នាំញៀនម្សៅក្រាមសថ្លា ចំនួន០៧កញ្ចប់ស្មើនិង(១១.៣១)ក្រាម និងម៉ូតូម៉ាកអ៊ាប្លែតគ្មានស្លាកលេខ(ចាស់)០១គ្រឿង ទូរស័ព្ទដៃ០១គ្រឿង កាបូបតូច០២ លុយបាតចំនួន៦០(ហុកសិបបាត) លុយខ្មែរចំនួន៤០០០០(បួនមុឺនរៀល) នាឡិកាដៃ០១ .កន្ត្រៃ០១ ។ ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានកំលាំងជំនាញកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តព្រះវិហារដើម្បីចាត់ការតាមនីតិវិធី។