ឯកឧត្ដមបណ្ឌិតហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីជាង១ពាន់នាក់ នៅវិទ្យាស្ថានអាស៊ីកម្ពុជា ក្រុងក្រចេះ

0

ខេត្តក្រចេះ ៖ ឯកឧត្ដម  ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ  និងជាមេបញ្ជាការកងទ័ពជើងគោកបានអញ្ជើញប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ បរិញ្ញា បត្ររង និងសញ្ញាបត្របច្ចេកទេសវិជា្ជជីវៈជូនដល់និស្សិតជ័យលាភីចំនួន១០២៧នាក់នៃវិទ្យាស្ថានអាស៊ីកម្ពុជា នៅក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះកាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ  ។

យោងរបាយការណ៍របស់ វិទ្យាស្ថានអាស៊ីកម្ពុជាបានអោយដឹងថា ចាប់តាំងពីឆ្នាំ២០១២ មកដល់ពេលនេះវិទ្យាស្ថានបានពង្រីកវិសាលភាពនៃកាបណ្ដុះបណ្ដាល បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធ្វើទំនើបកម្មសម្ភារៈ ទន្ទឹមនោះវិទ្យាស្ថានក៏បានខិតខំសម្រេចនូវជោគជ័យគឺជាច្រើន នៅក្នុងប្រតិបត្តិការជាមួយគ្រឹះស្ថានសិក្សា និងស្ថាប័នដៃគូជាតិអន្តរជាតិជាច្រើនសំដៅធានាបាននូវនិរន្តរភាព កាទទួលស្គាល់នូវគុណភាពនៃការបណ្ដុះបណ្ដាល ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំសាស្រ្តាចារ្យវិទ្យាស្ថានអាស៊ីកម្ពុជាដែលបាន ខិតខំអប់រំបណ្ដុះបណ្ដាលបង្រៀនដល់សិស្សនិស្សិត រហូតបានបញ្ចប់ការសិក្សានឹងទទួលបានសញ្ញាបត្រគ្រប់កម្រិតនៅថ្ងៃនេះ បន្តពីបានខិតខំសិក្សារៀនសូត្រអស់រយៈពេលជាច្រើនឆ្នាំ ។

ឯកឧត្តម មានប្រសាសន៍ថា នេះគឺជាធនធានមួយប្រកបដោយគុណភាពការចូលរួមក្នុងការអភិវឌ្ឍសង្គម បម្រើការងារនៅតាមក្រុមហ៊ុនអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងស្ថាប័ននានាជាសហគ្រិន និងអាជីវកម្មធំៗជាច្រើនផ្សេងទៀត  ទាំងនេះគឺជាកាបញ្ជាក់អំពីលទ្ធផលជោគជ័យ និងការរួមចំណែកយ៉ាងសំខាន់របស់វិទ្យាស្ថានជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកសាងនិងបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីឈានទៅសម្រេចបានក្នុងគោលដៅនិងនយោបាយអភិវឌ្ឍន៍វិស័យអប់រំជាមូលដ្ឋានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការរីកចម្រើនលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ។

ដើម្បីឆ្លើយតបទៅនឹងសភាពការរីកចម្រើនលើគ្រប់វិស័យក្នុងប្រទេសជាតិ ជាពិសេសដើម្បីចូលរួមទ្រទ្រង់នូវនិរន្តរភាព កំណើនសេដ្ឋកិច្ចការប្រកួតប្រជែង របស់កម្ពុជានៅក្នុងពេលបច្ចុប្បន្ននិងទៅអនាគត ។ រាជរដ្ឋាភិបាលតែងតែបានកំណត់យកការអភិវឌ្ឍធនធានមនុស្ស ជាកត្តាអាទិភាពចាំបាច់ ដែលត្រូវយកចិត្តទុកដាក់បន្តកែទម្រង់ទៅមុខដើម្បីធានាបាននូវធនធានមនុស្សប្រកប ដោយ គុណភាពនិងសមត្ថភាពជំនាញសម្រាប់ទីផ្សារការងារ ទាំងក្នុងវិស័យសាធារណៈ  ឯកជន ជាពិសេសនៅក្នុង បរិការណ៍នៃបដិវត្តន៍វិស័យឧស្សាហកម្មទី៤ ដែលនឹងនាំមកនូវក្រឡានុវត្តភាពកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការបង្កើននូវមុខរបរ និងធុរកិច្ចថ្មីៗ ដែលមិនធ្លាប់មានពីមុនមក ក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដោយសារប្រព័ន្ធផល្លិតកម្ម នៅក្នុងរចនាសម្ព័ន្ធក្នុងសេដ្ឋកិច្ចបែបនេះ ត្រូវការអន្តរាគមន៍តិចតួច ក្នុងប្រព័ន្ធដំណើរការ វាតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ ។

ទន្ទឹមនឹងកម្មវិធីកំណែទម្រង់អប់រំ របស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងអប់រំ រួមទាំងសិស្សនិស្សិតត្រូវតែយកចិត្តទុកដាក់អភិវឌ្ឍខ្លួនឯងបន្ថែមដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីការវិវត្ត រីកចម្រើននៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម័យបដិវត្តន៍ឧស្សាហកម្មទី៤នេះ ។

ឯកឧត្ដម បន្តទៀតថាយុវជនត្រូវសិក្សាស្វែងយល់ពីឱកាសដែលខ្លួនមាន គឺឱកាសសិក្សារៀនសូត្រ និងរស់នៅក្នុងសុខសន្តិភាព ប៉ុន្តែយុវជនត្រូវតែបង្កើនសមត្ថភាព និងប្រកួតប្រជែងដើម្បីទទួលបានឱកាស និងប្រើប្រាស់ឱកាសដែលខ្លួនមានឲ្យកាន់តែជោគជ័យ ដើម្បីគ្រប់គ្រងអនាគតយើង។ លើសពីនេះ ឱកាសយើងមានហើយ ចំណេះដឹងយើងមានហើយ ប៉ុន្តែយើងត្រូវមានសីលធម៌ គុណធម៌ ផ្នត់គំនិតនៅក្នុងខ្លួនដើម្បីគួបផ្សំជាមួយចំណេះដឹងដើម្បីផ្សាភ្ជាប់ការរីកចម្រើនរបស់សង្គម ៕

ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សនិស្សិតដែលបានបញ្ចប់វិធីក្នុងការសិក្សានិងទទួលសញ្ញាបត្រនៅពេលនេះ ត្រូវចាប់យកឱកាស ចំណេះដឹងសមត្ថភាពពីការខិតខំព្យាយាមទៅប្រើប្រាស់ឲ្យអស់លទ្ធភាព ដើម្បីសម្រេចបាននូវភាបជោគជ័យ និងក្លាយ ជាបញ្ញាវន្ត ដ៏មានសក្តានុពល ពិតណាស់មិនអាចខ្វះពីការលើកទឹកចិត្តពីក្រុមគ្រួសារនោះទេ ចាប់ពីពេលនេះទៅក្នុងនាមជាបញ្ញាវន្តម្នាក់ ត្រូវតែតបស្នងដល់ក្រុមគ្រួសារ និងសង្គម សូមបងប្អូនជួយគ្នាក្នុងនាមជាខ្មែរតែមួយ ដើម្បីអភិវឌ្ឍគ្រួសារនិងសង្គមជាតិ ហើយថ្ងៃនេះក៏ មិនមែនជាថ្ងៃបញ្ចប់ នៃដំណើរជីវិតដ៏វែងរបស់យើងគ្រប់ៗរូបនោះទេ។ ដោយ ប៊ុនមនោ