​ឧទ្ធម្ភាគចក្រ​យោធា​វៀតណាម​ផ្ទុះ​ធ្លាក់​អ្នកស្លាប់​កើន​ដល់​១៦​នាក់​

0

​ហាណូយ ៖ ឧទ្ធម្ភាគចក្រ​យោធា​របស់​វៀតណាម បាន​ធ្លា​ក់នៅ​ភាគ​ខាងលិច​នៃ​ក្រុង​ហាណូយ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែកក្កដា ឆ្នាំ ២០១៤ នេះ បណ្តាល​ឲ្យ​អ្នកស្លាប់​បាន​កើនឡើង​ដល់​១៦​នាក់ ចំណែក​៥​នាក់​ទៀត​រងរបួស ។ នេះ​បើតាម​ទីភ្នាក់ងារ ដែល​វេ​ប​សាយ​បរទេស​ចិន​ឆាយ​ណា​ដេលី​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​។​ ​ហេតុការណ៍​ធ្លាក់​នេះ បានកើត​ឡើង កាលពី​វេលា ម៉ោង​ប្រហែល ៧ និង​៤៥​នាទី​ព្រឹក ម៉ោង​ក្នុង​តំបន់ ថ្ងៃ​ចន្ទ ស្ថិតនៅ​មូលដ្ឋាន​យោធា​ក្នុង​សង្កាត់ ថាច់​ថា​ត ខណៈ​ឧទ្ធម្ភាគចក្រ​កំពុង​ធ្វើ​លំ​ហាក់​ហ្វឹកហ្វឺន ដោយ​ទើបបាន​ហោះ​ចាក​ចេញពី​ភូមិតូច​មួយ​១៥​នាទី មាន​ចម្ងាយ​ជាង​២៤​ម៉ា​យ ស្មើនឹង​៤០​គីឡូម៉ែត្រ ភាគ​ខាងលិច​ក្រុង​ហាណូយ ប្រទេស​វៀតណាម​។​ ​

បើតាម​សាក្សី ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក បាន​និយាយថា ឃើញ​មនុស្ស ០៣​នាក់ បាន​លោត​ចេញពី​ឧទ្ធម្ភាគចក្រ ក្រោយពេល​វា​ផ្ទុះ ដោយ​ឃើញ​ភ្លើង​ឆេះ​ពេញ​ខ្លួនប្រាណ​ផងដែរ ។ បើតាម​សាក្សី បន្តថា នៅពេល​ប៉ូលីស​ទៅដល់​កន្លែងកើតហេតុ គេ​បាន​ទាញ​សាកសព​ពី​៧​ទៅ​៨​នាក់ ចេញពី​ឧទ្ធម្ភាគចក្រ​ដែល​ធ្លាក់​ខ្ទេចខ្ទី​នោះ ។

ដោយឡែក​មូលហេតុ​ដែល​នាំ​ឲ្យ​ធ្លាក់​អាជ្ញាធរ​វៀតណាម​កំពុងបើក​ការស៊ើបអង្កេត​ពី​ករណីនេះ​។​ ​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​នោះ​ជា​ប្រភេទ​Mi-171 ធ្វើ​នៅ​ប្រទេស រុស្ស៊ី (The Russian-made MI-171 helicopter) និង​ជា​របស់​កងកម្លាំង​ទ័ពអាកាស​វៀ​ណា​ម ។ វៀតណាម​តែងតែ​ទិញ​យន្តហោះ​បែបនេះ​ពី​រុស្ស៊ី ប្រមាណ​ជា​២០​ឆ្នាំ​ហើយ​។

គ្រោះថ្នាក់​កាលពី​ថ្ងៃ​ចន្ទ​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​ជា​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​យោធា លើក​ទី​៣​ហើយ ចាប់តាំងពី​ឆ្នាំ​២០០៧​មក​។ ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០០៧ យន្តហោះ​ផលិត​នៅ​រុស្ស៊ី ធុន​មិច​២១ (a Russian-made MiG-21 jet) របស់​ទ័ពអាកាស​វៀត​ណា​ម​បាន​ធ្លា​ក់នៅ​ខេត្ត Binh Thuan កណ្តាល​ប្រទេស តែ​អាកាសយានិក​២​នាក់ បាន​លោត​ឆត្រយោង ហើយ​បាន​នៅ​រស់រានមានជីវិត និង​ត្រូវបាន​សង្គ្រោះ​។ នៅ​ឆ្នាំ​២០០៨ បុគ្គលិក​យោធា​៥​នាក់​ត្រូវបាន​ស្លាប់់​ដោយសារ​យន្តហោះ​ដឹកជញ្ជូន​ស្បៀង Antonov An-26 light turboprop transport បាន​ធ្លា​ក់នៅ​ស្រុក Thanh Tri. ប្រទេស​វៀតណាម អំឡុងពេល​ហ្វឹកហាត់ ដឹកជញ្ជូន​ស្បៀង​នាទី​ជនបទ នា​ក្រុង​ហាណូយ​៕Vietnam aircrash