ខេត្តកំពង់ឆ្នាំង់ៈ ស្រុកកំពង់លែង៖ នៅថ្ងៃសៅរ៍ ១៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នេះឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៏ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកទឹកផុស និងស្រុកកំពង់លែង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត បានចុះជួបសំណេះសំណាល និងចែកជូននូវអំពូលសូឡា និងពិល ជូនប្រជាពលរដ្ឋ ឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្ថិតក្នុងស្រុកកំពង់លែង។
ក្នុងនោះមាន៖
១.ឃុំផ្លូវទូក ទទួលបាន៖ អំពូលសូឡា ១១២ គ្រឿង និងពិល ៨៦ គ្រឿង។
២.ឃុំប្រឡាយមាស បានទទួល៖ អំពូលសូឡា ៨៨ គ្រឿង និងពិល ៩៩ គ្រឿង។
៣.គណបក្សស្រុក ទទួលបាន៖ ពិល ចំនួន ១៥ គ្រឿង។
៤,ជួយជួសជុលផ្លូវ ១៧៧ ម៉ែត្រ អស់ថវិកា ២,០០០ ០០០ ៛ ជួយជីកស្រះទឹក ០១ កន្លែង ៤០x២០x៤ ម៉ែត្រ អស់ថវិកា ១៧,៦០០ ០០០រៀល។
បន្ទាប់មកឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៏ និងឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បានបន្តដំណើរចុះសួរ សុក្ខទុក្ខ ប្រជាពលរដ្ឋឃុំផ្លូវទូក និងឃុំប្រឡាយមាស នាំយកអំណោយមនុស្សធម៌ ទៅចែកជូនគ្រួសារដែលជួបការលំបាកចំនួន ១០ គ្រួសារ ក្នុង០១គ្រួសារទទួលបាន ៖អង្ករ ៣០ គីឡូក្រាម មី ០១ កេស ត្រីខកំប៉ុង់ ០១ យួ ឃីត ០១ ( មុង ០១ ភួយ ០១ សារ៉ុង ០១ ក្រម៉ា១ ) និងថវិកា ៥០ ០០០រៀល ផងដែរ៕ដោយ គឹមសៀន






































