ខេត្តព្រះស៊ីហនុៈ នៅថ្ងៃទី១៦មិថុនា២០១៩ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអោយដឹងតាមប្រពន្ធ័telegram ថាបានបញ្ជាមន្ត្រីជំនាញពាក់ពន្ធ័ និងអាជ្ញាធរដែនដីចុះពិនិត្យដំណើរការ កែច្នៃធ្យូងថ្មរបស់ក្រុមហ៊ុន សុីម៉ាវ ស្ថិតនៅចំណុចភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ជាបន្ទាន់ដើម្បីសិក្សាមើលព្រោះខ្លាចប៉ះពាល់សុខភាពប្រជាជននៅតំបន់នោះ។
ចំពោះមុខ មន្ទីរបរិស្ថាននិងអភិបាលស្រុកស្ទឹងហាវ បានអោយដឹងថានឹងចុះទៅពិនិត្យមើលករណីនេះដើម្បីរកមូលហេតុនិងដោះស្រាយបន្ទាន់ផងដែរ។បើតាមលោកអភិបាលស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា អោយដឹងថា ក្រុមហ៊ុន សុីម៉ាវ ប្រមូលផះធ្យូងថ្មនេះ រដ្ឋបាលស្រុកនឹងអញ្ជើញក្រុមហ៊ុន ទៅធ្វើកិច្ចសន្យាកែប្រែចំណុចខ្វះខាត។ ក្នុងករណីមិនកែប្រែទេ រដ្ឋបាលស្រុកនឹងចុះបិទទីតាំងនេះជាបណ្តោះអាសន្ន។
គួរបញ្ជាក់ថាថ្មីៗនេះ ប្រជាពលរដ្ឋ ខ្លះរស់នៅក្នុងក្រុមទី៤ ភូមិ ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានសុំឲ្យអាជ្ញាធរជួយ ពិនិត្យ មើល ក្រុមហ៊ុន សុីម៉ាវ (កែច្នៃ ធ្យូងថ្ម) មួយ មួយកន្លែងដែលស្ថិតនៅចំណុចភូមិខាងលើផង។ក្រុមអ្នកភូមិនិយាយថាជាច្រើនឆ្នាំមកហើយក្រុមហ៊ុននេះបានធ្វើ អាជីវកម្ម ផេះធ្យូងថ្ម បង្ក ឲ្យ កំអែ ធ្យូង ហុយប៉ះពាល់ ដល់ ផ្លូវ ដង្ហើម បង្ក ជា សំលេង រំខាន និងនិងបង្ហូរចូលក្នុងទឹកអូររួមទាំងការដឹកជញ្ជូនយកទៅកន្លែងស្តុកកែច្នៃ បង្កការហុយនិងធ្លាក់រាយប៉ាយតាមដងផ្លូវផងដែរ។
ចំណែកឯ លោកស្រី លី គីមឡាយ ជា ម្ចាស់ ដី ដែល បាន ជួលដី ឲ្យទៅ ក្រុមហ៊ុន ឈ្មោះ (សុីម៉ាវ) ខាងលើនេះ បាន ឲ្យ ដឹងថា គាត់បានជួលដីអោយក្រុមហ៊ុន រយៈពេលកុងត្រា ១៥ឆ្នាំ ដោយ ពេលជួល នោះ ប្រាប់ថា គេជួល ធ្វើ រោងចក្រ ផលិត ឥដ្ឋ ប៉ុន្តែ ក្រោយមក បែរជា យក ដីនេះ ធ្វើជា រោង ការដ្ឋាន កែច្នៃ ធ្យូងថ្ម ទៅវិញ។





































