សិក្ខាសាលា ស្តីពី «មូលដ្ឋានគ្រឹះនៃមនុស្សល្អ» រួមគ្នាកសាងមូលដ្ឋានគ្រឹះនៃមនុស្សល្អសម្រាប់ជាតិយើងទាំងអស់គ្នា

0

សៀមរាប៖ អង្គសិក្ខាសាលា ស្តីពី «មូលដ្ឋានគ្រឹះនៃមនុស្សល្អ» រួមគ្នាកសាងមូលដ្ឋានគ្រឹះនៃមនុស្សល្អសម្រាប់ជាតិយើងទាំងអស់គ្នា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅរដ្ឋបាលសាលាខេត្តសៀមរាប បានរៀបចំពិធីបើកសិក្ខាសាលា ស្តីពី «មូលដ្ឋានគ្រឹះនៃមនុស្សល្អ» សិក្ខាសាលានេះមានរយៈពេល២ថ្ងៃនេះ គឺចាប់ផ្តើមពីថ្ងៃទី ១៥-១៦ ខែមិថុនា ឆ្នាំ២០១៩ គឺពិតជាបង្ហាញពីស្មារតីនៃកិច្ចខិតខំប្រឹងប្រែងការប្តេជ្ញាចិត្ត និងមានសុឆន្ទៈខ្ពស់ ក្នុងនាមយើងជាខ្មែរ ក្នុងការរួមចំណែកកសាងមូលដ្ឋានគ្រឹះនៃមនុស្សល្អ សម្រាប់ជាតិយើងទាំងមូល។ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត លោកជំទាវ យឹម ចំរើន រដ្ឋមលេខាធិការក្រសួងកិច្ចការនារី និង ឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និង អ្នកពាក់ព័ន្ធ ក្រុមហ៊ុននានាជាច្រើននាក់។
មានប្រសាសន៏នាឪកាសនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា អង្គសិក្ខាសាលាស្តីអំពី «មូលដ្ឋានគ្រិះនៃមនុស្សល្អ» នាពេលនេះ គឺជាទិវាជួបជុំមូលធនធានមនុស្សខ្មែរ ដែលបង្កើតឡើងដោយខ្មែរ និងដើម្បីខ្មែរ ដែលជាជំហានប្រវត្តិសាស្រ្តថ្មីមួយបង្ហាញ ពីភាពរឹងមាំ និងភាពជាម្ចាស់ ការ របស់ខ្មែរយើង ក្នុងការរួមគ្នាកសាងធនធានមនុស្សល្អនៅកម្ពុជាយើងឱ្យកាន់តែល្អប្រសើរ និងមានគុណធម៌ ខ្ពស់ ហើយនឹងរួមគ្នាដឹកនាំកម្ពុជាឆ្ពោះទៅរកអារិយប្រទេសសារជាថ្មី។ សិក្ខាសាលាថ្ងៃនេះ គឺពិតជាបានចូលរួមថែរក្សាសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ឱ្យកាន់តែរឹងមាំ គង់វង្ស និងសុខដុមរមនានៅកម្ពុជា។ ទាំងនេះ គឺស្របទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៤ ដែលមានកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។
ឯកឧត្តម បានបន្តថា ស្ថិតនៅក្នុងបរិបទសកលភាវូនីយកម្ម នៃការរីកចម្រើនវិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងការប្រកួតប្រជែងសេដ្ឋកិច្ចចំណេះដឹង សេដ្ឋកិច្ចទិន្នន័យ ហើយនឹងសេដ្ឋកិច្ចមូលធនមនុស្ស កម្ពុជាយើង គឺពិតជាមានភាពចាំបាច់ណាស់ក្នុងការអភិវឌ្ឍធនធានពលរដ្ឋម្នាក់ៗ ឱ្យក្លាយជាពលរដ្ឋល្អពិតប្រាកដ មានមូលដ្ឋានគ្រិះរឹងមាំ ដើម្បីរួមគ្នាកសាងមូលដ្ឋានគ្រឹះប្រទេសជាតិយើងឱ្យកាន់តែមានភាពរឹងមាំ រីកចម្រើនរុង រឿងនាពេលអនាគតផងដែរ៕ ដោយ ស៊ាន សុផាត