ខេត្តកំពង់ធំៈ កិច្ចប្រជុំផ្សព្វផ្សាយសមាសភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្រុកទាំង៩ របស់ខេត្តកំពង់ធំត្រូវបានផ្ដោតសារៈសំខាន់ទៅលើគោលការណ៍ ៩ចំនុច ដោយសមាសភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានទាំងអស់ត្រូវតែគោរព និងអនុវត្តតាម លក្ខខណ្ទទាំង៨ ក្នុងនោះមាន។
ទី១ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្រុក មានភារកិច្ចផ្សារភ្ជាប់ទំនាក់ទំនង រវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ នូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ នៃយុត្តិសាស្រ្តអភិវឌ្ឍជាតិ គោលនយោបាយភូមិឃុំមានសុវត្ថិភាព កម្មវិធីនយោបាយតាមវិស័យ និងសភាពការណ៍រួមរបស់ប្រទេសជាតិ ដោយផ្សារភ្ជាប់ជាមួយសភាពការនៅមូលដ្ឋាន និងជំរុញការអនុវត្តនៅគ្រប់ថ្នាក់ គ្រប់ផ្នែក និងការចូលរួមពីប្រជាពលរដ្ឋ ទី ២
លើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការត្រួតពិនិត្យតាមដាន និងគាំទ្រការអនុវត្តកម្មវិធីគម្រោង នៃផែនការសកម្មភាពនានា នៅក្នុងមូលដ្ឋាន ទី៣ សហការជំរុញនិងលើកកម្ពស់គណនេយ្យភាពរបស់ក្រសួងស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវាសាធារណៈនិងអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យមានប្រសិទ្ធភាព ទី៤ រការរៀបចំបង្កើតជាលេខាធិការរដ្ឋាន របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្រុក ដើម្បីជាសេនាធិការជួយសម្របសម្រួលការងារ និងរាយការណ៍ជូនក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានថ្នាក់ខេត្ត
ទី ៥ បង្កើតក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំសង្កាត់ ឲ្យបានសមស្របទៅតាមរចនាសម្ព័ន្ធការងារ ទី ៦ ស្ដាប់យោបល់និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋតាមរយៈការជួបប្រាស្រ័យទំនាក់ទំនងសហគមន៍មូលដ្ឋានតាមរបាយការណ៍របស់រដ្ឋបាលដែនដី ជាពិសេសតាមស្មារតីនៃវេទិកាសាធារណៈ ដោយផ្អែកលើច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា ក្នុងករណីដោះស្រាយមិនបានស្នើរាយការណ៍ជូនក្រុមការងារថ្នាក់ជាតិ ប្រចាំខេត្តដើម្បីជួយពិនិត្យ និងដោះស្រាយ វេទិការសារធារណៈ គម្បីយកចិត្តទុកដាក់ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទី ៧ ការដោះស្រាយបញ្ហាប្រឈម និងការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទី ៨ គៀងគរធនធានមនុស្សពីប្រភពនានាដើម្បីចូលរួមក្នុងការដោះស្រាយ ភាពប្រជាពលរដ្ឋដូចជាអភិវឌ្ឍន៍មូលដ្ឋាន។
កិច្ចប្រជុំផ្សព្វផ្សាយសមាសភាព ក្រុមការងារថ្នាក់ជាតិ បានប្រារព្វឡើង ស្ថិតក្រោមអធិបតីភាព ឯកឧត្តមថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ អមដោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំនិងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់គណៈប្រតិភូអមដំណើរនិងអ្នកមុខអ្នកការមន្ត្រីរាជការប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្តចូលរួមនៅព្រឹកថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
នៅក្នុងកម្មវិធី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ បានសម្រេច ប្រគល់ភារកិច្ច ជូនអនុប្រធាន ដើម្បីជួយការងារប្រធានក្រុមការងារដោយ ទី១ ឯកឧត្តម សៅ សុភាព អនុប្រធាន មានភារកិច្ចជួយ ប្រធានលើការងារនៅស្រុកសណ្តាន់ ស្រុកប្រាសាទបល្ល័ង្គ ស្រុកប្រាសាទសំបូរ , ស្រុកសន្ទុក , និងទទួលជា ប្រធានស្តីទីនៅ ពេលប្រធានអវត្តមាន ( តាមរយះលិខិតប្រគល់សិទ្ធិ) ។
ទី២ ឯកឧត្តម សុខ លូ អនុប្រធានអចិន្រ្តៃ មានភារកិច្ចជួយប្រធានលើការងារ នៅក្រុងស្ទឹងសែន , ស្រុកបារាយណ៍, ស្រុកតាំងគោក, ស្រុកកំពង់ស្វាយ, ស្រុកស្ទោង, និងទទួលបន្ទុកដឹកនាំសម្របសម្រួល ដល់លេខាធិការដ្ឋាន ក្នុងការរៀបចំប្រជុំក្រុមការងារថ្នាក់ជាតិ និង រៀបចំរបាយការណ៍ បូកសរុបជូនរាជរដ្ឋាភិបាល ។
ដោយ ប៊ុន រដ្ឋា





































