កំពង់ចាម : សមាជិកនៃក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣ ចំនួន២៧រូប ដែលមានឯកឧត្តម ខ្លូត ផន បន្តជាប្រធាន ត្រូវ បាន ប្រារព្ធ ពិធី ប្រកាសចូលកាន់តំណែង នាព្រឹកទី១៧ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធាន ក្រុម ប្រឹក្សា ស្តារ អភិវឌ្ឍន៍ វិស័យ កសិកម្ម និង ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះ ជួយ ខេត្តកំពង់ចាមដោយមានការអញ្ជើញចូលរួម ពី ឯកឧម្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម មន្ទីរអង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត អភិបាលក្រុងស្រុក មេបញ្ជាការនៃកងកម្លាំងទាំងបី មេឃុំ និងអង្កការក្រៅរដ្ឋាភិបាលផងដែរ។
ឯកឧត្តម គួច ចំរើន អភិបាល ខេត្ត កំពង់ចាម បាន ធ្វេី ការ ថ្លែង អំណរគុណ ចំពោះ រាជរដ្ឋាភិបាល និង ក្រសួង មហាផ្ទៃ ដែល បាន អនុញ្ញាត និង គាំទ្រ ក្នុង ការ រៀបចំ ពិធី ប្រកាស ចូល កាន់ តំណែង ក្រុម ព្រឹក្សា ខេត្ត ដែល ជា បរិបទ នៃ ការ គ្រប់គ្រង ក្នុង ផ្នែក មួយ នៃ កំណែទម្រង់ វិមជ្ឈការ និង វិសហ មជ្ឈករ សំដៅ ពង្រឹង និង កែលំអ ប្រសិទ្ធភាព ការងារ ស្របតាម គោលនយោបាយ របស់ រាជរដ្ឋាភិបាល ក្រោម ការ ដឹកនាំ ដ៏ ខ្ពង់ខ្ពស់ ប្រកបដោយ គតិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី នៃ ព្រះរាជាណាចក្រ កម្ពុជា ដែល បាន ដឹកនាំ មាតុភូមិ កម្ពុជា ឲ្យ មាន សន្តិភាព ស្ថេរភាព និង មាន កំណើន សេដ្ឋកិច្ច ជាតិ ជារៀង រាល់ឆ្នាំ ។ 
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏ បាន ថ្លែង ការ កោតសរសើរ និង អរគុណ ចំពោះ អាជ្ញាធរ គ្រប់ លំដាប់ ថ្នាក់ កង កម្លាំង ប្រដាប់ អាវុធ គ្រប់ ប្រភេទ ភ្នាក់ងារ មាន សមត្ថកិច្ច មន្ត្រី រៀបចំ ការ បោះឆ្នោត ដែល បាន ធ្វេី កិច្ច សហការ យ៉ាង ល្អ ប្រសើរ ដេីម្បី រក្សា បាន នូវ សន្តិសុខ សណ្តាប់ ធ្នាប់ សាធារណៈ របៀប រៀប រយ សង្គម ធានា បាន សុវត្ថិភាព ក្នុង ដំណើរ ការ បោះឆ្នោត ទាំង មូល ប្រព្រឹត្តទៅ ប្រកបដោយ ភាព ជោគជ័យ និង ទទួល បាន លទ្ធផល យ៉ាង ល្អ ប្រសើរ ។
ថ្លែង ក្នុង ពិធី នោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បាន សម្ដែង ការ អបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តកំពង់ចាម ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្ត ឲ្យបន្តរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ដោយត្រូវតែខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែង បន្ត ថា យើងត្រូវការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានការប្រសើរឆ្ពោះទៅប្រទេសមានចំណូលពីមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០ ៕




































