គំនរឈើជាង១០០កំណាត់នៅក្រោយស្នាក់ការសន្តិសុខកងរាជអាវុធហត្ថឃុំញ៉ាងជាង៣០០មហេតុអ្វី?មិនដឹង

0

ខេត្តរតនគីរី៖ មានការសង្ស័យមួយ ពីសំណាក់មហាជន ហើយក៏ឆ្ងល់ដើរគ្រវីក្បាលមិនគួរឲ្យជឿរ ខណៈពេល ដែលសកម្មភាពបង្រ្កាបបទល្មើសព្រៃឈើ បានកើតឡើងយ៉ាងកក្រើកដី ក្នុងទឹកដីខេត្តរតនគីរី តែបែរជា មានគំនរឈើជាង១០០កំណាត់ ក្នុងនោះមានសកម្មភាព ដឹកជញ្ជូនឈើយ៉ាងគ្រឹក ចំណុចចំការច័ន្ទី បានលាក់ខ្លួននៅក្រោយស្នាក់ការសន្តិសុខលេខ៧៨៧  កងរាជអាវុធហត្ថនៅចំនុចភូមិចាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរី បានសម្ងំលាក់ខ្លួន នៅក្រោយស្នាក់ការសន្តិសុខ ដែលមានចម្ងាយជាង៣០០ម៉ែត្រតែប៉ុណ្ណោះតែបែរជាប្រធានស្នាក់ការឆ្លើយថាមិនដឹង ការបង្រ្កាបនេះ បានធ្វើឡើងនៅ រសៀលថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ ២០១៩ ។កំនរឈើដែលបានធ្វើសកម្មភាពយ៉ាងគគ្រឹកគ្រេង និងស្ថិតនៅក្រោមឃ្លៀករបស់ស្នាក់ការសន្តិសុខ គឺត្រូវបានបែកធ្លាយ និងមានការចុះបង្រ្កាប  ដោយមានការចូលរួមដោយ កម្លាំងកងរាជអាវុធហត្ថខេត្ត និងប៉ូលិស បានឡោមព័ទ្ធទីតាំងស្តប់ឈើរបស់ឈ្មួញឈើការបង្រ្កាបនេះគឺត្រូវបានកម្លាំងចាប់យកឈើជាង១០០កំណាត់ យកទៅរក្សាទុកនៅខណ្ទរដ្ឋបាលព្រៃ តែការបង្រ្កាបនេះ ក៏ធ្វើឲ្យមានការសង្ស័យយ៉ាងខ្លាំង ដោយសារតែ កម្លាំងកងរាជអាវុធហត្ថនាំយកតែឈើ ចំណែកឡានប្រគល់ឲ្យឈ្មួញឈើទៅវិញ ។រថយន្តឡង់គ្រីស័រកែច្នៃ២គ្រឿង  នៅក្នុងទីតាំងស្តប់ឈើនៅចំនុចភូមិចាយ កន្លែងតែមួយជាមួយនិងឈើជាង១០០កំណាត់ តាមសេចក្តីរាយការណ៍ថា ពុំត្រូវបានសមត្ថកិច្ចឃាត់រថយន្តទុកនោះឡើយ ចំណែករថយន្តឡង់គ្រីស័រ កង់ឌុបចំនួន ២គ្រឿងបានទំលាក់ឈើចេញពីឡាន ដោយសមត្ថកិច្ចយកតែឈើ ទុកឡានឲ្យបន្តសកម្មភាពដឹកឈើខុសច្បាប់ទៀត ចំនុចនេះ ធ្វើឲ្យមានចម្ងល់ថា ហេតុអ្វីបានជា សមត្ថកិច្ចកងរាជអាវុធហត្ថញ៉ាង មិនហ៊ានដកហូត រថយន្តទាំងនេះ ឬក៏មានភាគហ៊ុន វិនិយោគជាមួយនិងឈ្មួញឈើ បានជាមិនហ៊ានប៉ះពាល់ ហើយការចាប់ឈើរបស់ឈ្មួញដ៏ល្បីនេះ គឺបានហូសបន្លាយតាំងពីល្ងាចថ្ងៃទី​១៦រហូតដល់ល្ងាចថ្ងៃទី១៧ ទើបយកឈើចេញមួយឡាន  ដែលជាសង្ស័យថាជាចេតនាអូសបន្លាយដើម្បីឲ្យឈ្មួញចរចារ។

តាមសេខកតីរាយការបាន បញ្ជាក់ថា ទីតាំងស្តប់ឈើនេះ គឺជាឈើរបស់លោក ហ៊ូវ ជីវ៉ៃ និងលោក នីកាចាញ ដែលត្រូវបានគេដឹងថា ជាមេឈ្មួញដ៏ល្បីក្នុងខេត្តរតនគីរី ដែលបានជះទឹកលុយមួយចំនួន ដល់កងកម្លាំង និងអាជ្ញាធរ ធ្វើឲ្យខ្លបខ្លាចមិនហ៊ានបង្រ្កាប ទីតាំងស្តបឈើរបស់ លោក ហ៊ូវ ជីវ៉ៃ និងលោក នីកាចាញ សូម្បីតែលោក ថង សាវុន អភិបាលខេត្តរតនគីរី ក៏អស់លទ្ធភាពក្នុងការបង្រ្កាបដែរ ទើបធ្វើឲ្យឈ្មួញ ឈើ២នាក់នេះ យកកំទេចលុយទិញតួនាទី សមត្ថកិច្ច ពីមិនបង្រ្កាបមក ធ្វើជាអ្នកមើលផ្លូវ ហៅកាត់ថា អ្នកកាងបទល្មើសជំនួសវិញ ប្រភពត័ត៌មាន បានបន្តថា ជួនកាលការបង្រ្កាប បទល្មើសឈើរបស់លោក លោក ហ៊ូវ ជីវ៉ៃ និងលោក នីកាចាញ គឺគ្រាន់តែជាឆាកល្ខោន បន្លំភ្នែកមហាជន ឬអ្នកសារព័ត៌មានក្នុងមុងមួយចំនួន តែពុំបានដឹងពីសកម្ម ភាពពិត របស់  ឈ្មួញដែលកំពុងតែឃុបឃិតគ្នា ជាមួយកម្លាំងជំនាញ និងកងកម្លាំងប្រព្រឹត្តផ្ទុយពី ឆន្ទះរបស់ ខ្លួន ដែលក្នុងនាមជាអ្នកថែរក្សាអភិរក្សធនធានធម្មជាតិ ។

ដោយ  ខេមរា