អភិបាលស្រុកជីក្រែងចុះ ចែកអំណោយដល់ ពលរដ្ឋព្យុះខ្យល់កន្រ្តាក់ប៉ះពាល់ផ្ទះសំបែងចំនួន៧ខ្នង ដូលរលំទាំងស្រុង១ខ្នង

0

សៀមរាប:លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង និងសហការី បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ រលំផ្ទះ និងប៉ើងដំបូង បានយកអំណោយចែកប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយដោយខ្យល់កន្ត្រាក់ទាំង៧គ្រួសារ  នៅព្រឹកថ្ងៃច័ន្ទទី១៧ខែ មិថុនា ឆ្នាំ២០១៩ ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យទី១៦ខែមិថុនាឆ្នាំ២០១៩វេលាម៉ោង៦;៤០នាទីល្ងាចមានភ្លៀង ព្យុះ រន្ទះបាញ់ ខ្យល់កន្ត្រាក់ បណ្តាលឲ្យរំលំផ្ទះ ទាំងស្រុង១ខ្នង និងប៉ើងដំបូលចំនួន៧ខ្នង បណ្តាលឲ្យ រន្ទះបាញ់ទូរទស្សន៍១គ្រឿង កើតនៅភូមិកំពង់ស្នោរលិច ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានផ្តល់អំណោយជូនដល់ គ្រួសាររងគ្រោះ ក្នុងមួយគ្រួសារ ទទួលបាន តង់កៅស៊ូ ១ មានទំហំ៨ម៉ែត្រគុណ៥ម៉ែត្រ និងថវិកា២០០០០រៀល ក្នុងនោះលោកអភិបាលស្រុក បានធ្វើការណែនាំ ផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលចេញទៅទីវាលលំហរ មិនត្រូវប្រើប្រាស់ទូរស័ព្ទដៃ ឬគ្រឿងអីឡិចទ្រូនិច្ច នៅពេលមានភ្លៀងធ្លាក់ឡើយ ដែលវាបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតបាន ។លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែមានការព្រួយបារម្ភណ៍ពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងបានណែនាំឲ្យ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីបញ្ជាសការគ្រោះថ្នាក់កើតឡើង ។

ដោយ អ៊ុក ផ្លុង