នគរបាលជំនាញចាត់បញ្ជូនជនសង្ស័យចំនួន ៤នាក់ទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត

0

ខេត្តកំពង់ធំ៖ ថ្ងៃ អង្គារ ០១រោចខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ៣០ នាទី លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចាត់ចែងកសាងនីតិវិធី បញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត ។

ករណីនេះត្រូវបានបង្ក្រាបនៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៩ និង ០៥ នាទីនៅពេលកំពង់ធ្វើសកម្មភាពជួញដូរ
ចែកចាយសារធាតុខុសច្បាប់ នៅចំណុច ភូមិត្រស់ ឃុំ បល្ល័ង្ក ស្រុក បារាយណ៍ ខេត្តកំពង់ធំ ហើយឃាត់ខ្លួនបានមេក្លោងជួញដូរ ចែកចាយសារធាតុញៀនចំនួន ០២ និងជនសង្ស័យប្រើប្រាស់សារធាតុ
ញៀនខុសច្បាប់ចំនួន ០២ នាក់ ស្រី ០២នាក់÷
១- ឈ្មោះ ឃុត បូរ៉ា ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិ ត្រស់ ឃុំ បល្ល័ង្ក ស្រុក បារាយណ៍ ខេត្តកំពង់ធំ ។
២-ឈ្មោះ សម វណ្ណា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិ បូររីកម្មករ សង្កាត់ ទឹកថ្លា ខ័ណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
៣- ឈ្មោះ កែវ ពេជ្រពន្លឺ ភេទ ស្រី អាយុ ២៧ ឆ្នាំ រស់នៅភូមិ ចតុទិស ឃុំ វិហារលួង ស្រុកពញាលឺ ខេត្តកណ្ដាល។
៤-ឈ្មោះ សរ ស្រីទីន ភេទ ស្រី អាយុ ២៣ ឆ្នាំ រស់នៅភូមិបុរីកម្មករ សង្កាត់ ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។
ព្រមទាំងដកហូតវត្ថុតាង៖
ម្សៅក្រាមពណ៍ សថ្លា ចំនួន ៤៦ កញ្ចប់, ទម្ងន់ ១៧០ ក្រាម, រថយន្តចំនួន ០១គ្រឿង,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២ គ្រឿង,ទូរស័ព្ទដៃចំនួន ០២គ្រឿង,លុយខ្មែរចំនួន ៥០០,០០០រៀល និងឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត ៕