យុទ្ធនាការបោសសំអាតសំបុកជួញដូរនិងចែកចាយគ្រឿងញៀនក្នុងកាស៊ីណូខុសច្បាប់ក្នុងក្រុងប៉ោយប៉ែត

0

បន្ទាយមានជ័យ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូជ្រៅ នៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបោសសំអាតសំបុកចែកចាយជួញដូរ និងសេពគ្រឿងញៀន ក្នុងបនល្បែងស៊ីសងខុស​ច្បាប់មួយកន្លែងស្ថិតនៅក្នុងក្រុងប៉ោយប៉ែត សមត្ថកិច្ចបានរឹបអូសយកបានវត្ថុតាង និងមនុស្សប្រុសស្រី ជាច្រើននាក់ដែលពាក់ព័ន្ឋនិងគ្រឿងញៀន នាំមកកាន់អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត។កិច្ចសហប្រតិបត្តិការបង្រ្កាបបនល្បែងស៊ីសង ក្នុងកាស៊ីណូឡាក់គីស្របច្បាប់ តែអ្នកចូលលេងខុសច្បាប់នេះ បានធ្វើឡើងចាប់តាំងពីរសៀលម៉ោង៣និង១៥នាទី រហូតមកដល់យប់ម៉ោង ១១.០០នាទី ស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១៩ ដែលបានដឹកនាំ  សម្របសម្រួលដោយលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលក្រុងប៉ោយប៉ែត សហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ចុះឆ្មក់ឆែកទីតាំងសំបុកជួញដូរ ប្រើប្រាស់គ្រឿងញៀន នៅកាស៊ីណូឡាក់គីបានឃាត់ខ្លួនជនជួញដូរ ចំនួន១នាក់ ឈ្មោះ សុខ សៀងធី ភេទប្រុស អាយុ២៥ឆ្នាំ រឹបអូសបានវត្ថុតាង មានថ្នាំប្រភេទគ្រាប់ពណ៌ក្រហមចំនួន៥៤គ្រាប់ ម្សៅក្រមពណ៌សចំនួន០៥ថង់ ម្សៅម៉ត់ចំនួន០១ថងតូច ទូបាញ់ត្រី០៨គ្រឿង ស្លុតហ្គេម១៤គ្រឿងថ្នាំគ្រវី០១គ្រាប់ និងបាន ត្រួតពិនិត្យទឹកនោម នៅនឹងកន្លែង២២នាក់ ស្រី២នាក់ មានសារធាតុញៀន។

សូមបញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាមិនឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងកាស៊ីណូ នោះទេ តែបែរជាម្ចាស់កាស៊ីណូឡាក់គី បានយកទីតាំងកាស៊ីណូបើកដៃឲ្យប្រជាពលរដ្ឋខ្មែរចូលលេង យ៉ាងសេរីទៅវិញ ដោយមិនមានការខ្លាចញញើតសូម្បីតែបន្តិច មិនតែប៉ុណ្ណោះ កាស៊ីណូឡាក់គី បានឆ្លៀតឳកាស ឲ្យមនុស្សប្រុសស្រី ចូលមកលេងនិងបានយកទីតាំងកាស៊ីណូឡាក់គី ធ្វើជាកន្លែងជួញដូរនិងចែកចាយគ្រឿងញៀនទៅវិញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ទីតាំងកាស៊ីណូឡាក់គី នេះបានបើក្រៅតំបន់កាស៊ីណូ ដោយមានទីតាំង នៅជិតរង្វង់មូល គឺការបើកកាស៊ីណូនេះ គឺពុំមានភ្ញៀវបរទេសមកលេងឡើយ បែរជាមានតែខ្មែរគ្នាឯងមក លេងទៅវិញ ដែលជាការអនុវត្តខុសពីច្បាប់ទាំងស្រុង តែទោះជាមានរូបភាពបែបនេះក្តី ក៏មិនបានរំខានដល់លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកអធិការស្រុកអូជ្រៅឡើយ ៊

ដោយ ប៊ុន រដ្ឋា