អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចផ្នែកសណ្ដាប់ធ្នាប់សាធារណះ

0

កំពង់ឆ្នាង : មនុស្សម្នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្តធុនធំពីគ្រឿងបុកគ្នា  ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះកេីតឡេីងនីវេលាម៉ោង១និង០០នាទីឈានចូល ថ្ងៃទី១៩ខែ មិថុនា ឆ្នាំ ២០១៩វនៅលេីកំណាត់ផ្លូវជាតិលេខ5៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥០និង៥១ ភូមិតាកុល ឃំុពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចនគបាលស្រុកកំពង់ត្រឡាចដែលចុះដល់កន្លែងកេីតហេតុបានអោយដឹងថាកេីតមានករណីគ្រោះថ្នាក់ចរណ៍មួយកើតឡើងរវាងរថយន្តម៉ាកISUZU ពណ៍ ស (ចង្កូតស្ដាំ )របស់ក្រុមហ៊ុនដឹកជញ្ននត្បូងពេជ្រពាក់ស្លាកលេខពោធិសាត 3 A 0397 សណ្ដោង រុឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4 A 0506

អ្នកបើកបរឈ្មោះ ម៉េង លាង ភេទ ប្រុស អាយុ 36 ឆ្នាំជនជាតិខ្មែរ រសនៅភូមិគីឡូម៉ែត្រលេខ ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបើកបរពីទិសខាងជើងឆ្ពោះទៅទិសត្បូងទិសដៅស្របទិសគ្នានិងរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៍ស ឆ្នូតពណ៍ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A- 4770 សណ្ដោងរុឺម៉ក គ្មានស្លាកលេខ របស់ក្រុមហ៊ុនដឹកជញ្ជូនឡោ ម៉េងហួត(ចតស្ងៀម) អ្នកបើកបរមិនស្គាល់ឈ្មោះ និងអស័យដ្ឋាន ចតពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងក្នុងដំណើរស្របទិសគ្នា ។ នៅក្នុងហេតុការណ៍នេះបណ្តាលអោយអ្នកបេីកបររថយន្ត ISU ZUម្នាក់ស្លាប់ បង្កការគ្រោះថ្នាក់និងខូចខាតរថយន្ត 0២គ្រឿង ធ្ងន់ ០១គ្រឿង ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះសមត្ថកិច្ចបានធ្វេីការសន្និដ្ឋានជំហ៊ានតំបូងបណ្ដាលមកពីកត្តាមនុស្ស និង(ល្បឿន) ។ ក្រោយពេលកេីតហេតុ
ជនរងសាកសពជនរងគ្រោះត្រូវបានបងប្អូនសាច់ញ្ញាតិដឹកយកទៅលំនៅឋានរៀបចំធ្វេីបុណ្យតាមប្រពៃណីដោយឡែកវត្ថុតាងរថយន្តទាំងពីគ្រឿងត្រូវបានជំនាញចរាចរណ៍បាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចរងចាំធ្វេីការដោះស្រាយតាមនិតិវិធី ៕ សុក្ខារិន កំពង់ឆ្នាំង ថ្ងៃទី១៩មិថុនា២០១៩