ស្វាយរៀង៖សម្លេងផ្ទុះផូងផាំងលន់លឺកងរំពងពេញភូមិដោយសង្ស័យមានគេលួចដុតផ្ទះពលរដ្ឋអស់មួយខ្នងសល់តែផេះផង់កាលពីវេលាម៉ោង៦និង៥៥នាទីព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៩ស្ថិតក្នុងភូមិស្វាយសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បើប្រជាពលរដ្ឋដែលឃើញហេតុនេះបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុមានអណ្តាតភ្លើងចេញពីផ្ទះឈ្មោះគង់ សារឿន(ហៅសឿន)ភេទស្រី អាយុ៤៦ឆ្នាំហើយក៏មានសម្លេងផ្ទុះផូងផាំងឡើងកងរំពងពេញភូមិផ្អើលអស់អ្នកភូមិរត់មកឆោមរោមមើលតែមិនអាចជួយបានព្រោះគ្មានទឹកបាញ់ពន្លត់ហើយក្នុងផ្ទះនេះមានធុងហ្គាសមួយដ៏ធំដោយខ្លាចផ្ទុះបានត្រឹមរាយការណ៍ទៅអាជ្ញាធរ ដើម្បីមកជួយពន្លត់។
ប្រភពបន្តទៀតថាផ្ទះបានឆេះអស់ទាំំងស្រុងទៅហើយទើបឃើញរថយន្តពន្លត់អគ្គីភ័យមកដល់ដែលផ្ទះនេះសង់អំពីឈើប្រក់សង្ក័សីងាយនិងឆេះណាស់។ហើយគ្រួសារនេះមានជីវភាពក្រីក្រខ្លាំងបានត្រឹមយំសោកស្តាយបោកខ្លួននូវការបាត់បង់ផ្ទះដែលបានខិតខំសន្សំលុយសាងស់ផ្ទះមួយខ្នងឲ្យកូនៗបានរស់នៅ។
បើតាមម្ចាស់ឈ្មោះគង់ សារឿន បានអោយដឹងថាគ្រាន់តែគាត់និងប្តីចេញផុតពីផ្ទះដើម្បីប្រកបរបររកសុីដូចសព្វមួយដងបានប្រមាណ១៥នាទីក៏មានគេប្រាប់ថាផ្ទះត្រូវភ្លើងឆេះគាត់ក៏រត់មកផ្ទះវិញឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅនិងមានសម្លេងផ្ទុះផូងផាំង។
ប្រភពខាងលើបានបញ្ជាក់ទៀតថាករណីភ្លើងឆេះផ្ទះនេះមានគេលួចដុតព្រោះនៅមុនពេលកើតហេតុមានយុវជនម្នាក់ស្លៀកខោក្រហមដើរក្រឡឹងផ្ទះរបស់គាត់ខណះដែលគាត់(គង់ សារឿន)និងប្តីចេញពីផ្ទះដោយកូនៗបានប្រាប់ថាមានពូស្លៀកខោក្រហមនិងដៃមានកាន់ដបសាំងមកគម្រាមអោយបងប្រុស សងលុយទៅគាត់ ហើយបើមិនព្រមសងលុយទេ ពូនោះថានិងដុតផ្ទះចោល។ប្រភពបានបន្តទៀតថាដោយមានការភ័យខ្លាចកូនៗរបស់គាត់បានរត់ចេញពីផ្ទះ ស្រាប់តែមួយសន្ទុះក្រោយមកភ្លើងបានឆាបឆេះផ្ទះរបស់គាត់តែម្តង។
ទាក់ទិននិងការឆេះផ្ទះនេះដែរលោកអធិការនគរបាលក្រុងស្វាយរៀងបានប្រាប់ឲ្យដឹងថាករណីឆេះផ្ទះពលរដ្ឋនៅភូមិស្វាយ សង្កាត់ចេកនេះគឺសង្ស័យជំហានបណ្តាលមកពីឆ្លងចរន្តអគ្គីសនីហើយទំហំនៃការខូចខាតមិនទាន់ដឹងនៅឡើយទេសមត្ថកិច្ចកំពុងចុះទៅធ្វើរឿងហ្នឹងហើយ៕




































