ស្វាយរៀង៖ជនស្ស័យពីនាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន ខណះកំពុងធ្វើសកម្មភាពព្រលះសាច់គោអ្នកភូមិកាលពីវេលាម៉ោង៦និង០០នាទីព្រលប់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៨នៅចំណុចខាងលិចទួលព្រៃពោន ចម្ងាយ ៥០០ម៉ែត្រ ស្ថិតក្នុងភូមិសំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទ៌ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថាកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំឡី ស្រុកកំពង់រោទិ៍ បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនពេលយប់ ក៏បានប្រទះឃេីញជនសង្ស័យចំនួន ២ នាក់ កំពុងធ្វេីសកម្មភាពប្រលះគោ ឈ្មោល ១ ក្បាល ពណ៌ត្នោត ដែលរុំជាប់នឹង ដេីមអាកាស្យា លើភ្លឺប្រឡាយហើយកម្លាំងយើងមានការសង្ស័យក៏ធ្វើការឃាត់ខ្លួនភ្លាមៗដើម្បីធ្វើការសាកសួរ ។ 
សមត្ថកិច្ចបានបន្តទៀតថាជនសង្ស័យទី ១ ឈ្មោះ ញឹម ចន្នា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរធ្វេីស្រែ មានទីលំនៅភូមិ ឃុំ(ខាងលើ) ទី២ ឈ្មោះអឿន ឈើកា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មរ មានទីលំនៅ ភូមិសំឡីខាងជើង ឃុំសំឡី ជា( កូនប្រសារ)។
សមត្ថកិច្ចបានសួរចំលេីយជនសង្ស័យទាំងពីរនាក់ៗ បានឆ្លេីយសារភាពថាខ្លួនពិតជាបានលួយវះគោរបស់ប្រជាពលរដ្ឋពិតមែន។
បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានកម្លាំងនគរបាលយេីងបំពេញកសាងសំណុំរឿង បញ្ជួនទៅតុលាការចាត់ការតាមច្បាប់។




































