កំពង់ចាម : សមាជិកក្រុមប្រឹក្សា ក្រុង -ស្រុក ទាំង ១០ ទូទាំងខេត្ត កំពង់ចាម ក្នុង អាណត្តិទី៣ ត្រូវ បានធ្វើពិធីប្រកាសចូលកាន់តំណែង ជាបន្តបន្ទាប់ កាល ពី ថ្ងៃ ទី ១៩ ខែមិថុនា ឆ្នាំ ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម លោក លោកស្រី អភិបាល រង ខេត្ត និង ប្រធាន ក្រុម ព្រឹក្សា ខេត្តផងដែរ ។
ថ្លែង ក្នុង ពិធី ប្រកាស ចូល កាន់ តំណែង ក្រុម ព្រឹក្សា ស្រុក ព្រៃឈរ ឯកឧត្តម គួច ចំរើន អភិបាល ខេត្ត កំពង់ចាម បានថ្លែងអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សា ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តការដឹកនាំ ឲ្យបានរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ដោយត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយឡេីយ ។ 
ឯកឧត្តម អភិបាលខេត្ត បានថ្លែងបន្តថា យើងត្រូវការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅលេីការអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការប្រសើរឆ្ពោះទៅប្រទេសមានចំណូលពីមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០»។
ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវ យកចិតទុកដាក់ខ្ព ល់ លើផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អនៅ ក្នុង មូលដ្ឋាន របស់ ខ្លួន ពិសេសគឺបន្តរួមគ្នាអនុវត្តគោលនយោបាយភូមិយុំមានសុវត្ថិភាព បន្តអនុវត្តអប់រំផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោក ការលប់បំបាត់ល្បែងសីសងគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន ដែល បានក្លាយជាទីផ្សានោះ និងនៅតាមក្លិបកំសាន្តនានា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបន្តការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយគណនេយ្យភាព តម្លាភាព គ្មានអំពើរពុករលួយ ព្រម ទាំង រហ័សទាន់ចិត ដើម្បីបង្កើនការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជីវភាពប្រជាពល មានការរីកចម្រើនជាលំដាប់ ពី មួយ ថ្ងៃ ទៅ មួយ ថ្ងៃ ៕





































