មីយ៉ាន់ម៉ាបានចាប់ខ្លួនមនុស្ស១៦ នាក់ដែលជាប់ពាក់ព័ន្ធនៅក្នុងអំពើ ហិង្សារវាងសហគមន៍សាសនាព្រះពុទ្ធ នឹងជនមូស្លីមកាលពីសបា្ដហ៍កន្លង នៅ ក្នុងទីក្រុង Mandalay ។ អំពើហិង្សាពេលនោះបានបណ្ដាលឱ្យ បាត់បង់ជីវិត២នាក់ និង៣០០នាក់ត្រូវ អាជ្ញាធរចាប់ឃុំខ្លួនពីបទរំលោភលើ បម្រាមគោចរ។ ទោះយ៉ាងណា បម្រាម គោចរទំនង ទំនងជាត្រូវអាជ្ញាធរប្រកាស លុបវិញក្នុងពេលឆាប់ៗ ។ មន្ដ្រីក្នុងតំបន់ឈ្មោះ Aung Kyaw Moe បានថ្លែងថា “យើងកំពុងព្យាយាម តាមរកចាប់ខ្លួនអ្នកផ្ដើមគំនិត និងអ្នក ពាក់ព័ន្ធក្នុងជម្លោះនេះ ។
ប្រសិនបើ យើងចាប់ខ្លួនពួកគេទាំងនោះបានហើយ ពលរដ្ឋមានអារម្មណ៍ថា សន្ដិសុខ និង សុវត្ថិភាពគ្រប់គ្រាន ហើយបម្រាម គោចរក៏នឹងត្រូវដកចេញវិញផងដែរ”។ ទីស្ដីការប្រធានាធិបតីបានចេញថ្លែង ការណ៍អំពាវនាវពលរដ្ឋសហការជា មួយអាជ្ញាធរ ប៉ូលិស ដើម្បីការពារកុំឱ្យ ហេតុការណ៍ហិង្សាសាសនាកើតឡើង នៅពេលខាងមុខជាបន្ដទៀត ។
មន្ដ្រីកិច្ចការសង្គមប្រចាំនៅ Man- dalay បានថ្លែងថា “ពួកគេមានផែនការ មានគម្រោងជាច្រើនការពារអំពើ ហិង្សានេះ ។ រដ្ឋាភិបាលរបស់យើង ពល រដ្ឋរស់នៅក្នុងទីក្រុង Mandalay ទាំង មូលរបស់យើង ពួកគេមិនចង់បានអំពើ ហិង្សាបែបនេះឡើយ ។ ដូច្នេះ ប្រសិន បើនរណាមួយចង់បានអំពើហិង្សាបែប នេះកើតឡើងម្ដងទៀតនោះ គ្រប់គ្នាអាច នឹងការពារបាន ។ ដូច្នេះខ្ញុំមានជំនឿថា វានឹងមិនកើតឡើងជាថ្មីម្ដងទៀតទេ” ។ អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា មន្ដ្រីប៉ូលិសជាច្រើននាក់នៅតែដាក់ ពង្រាយតំបន់ដែលងាយកើតឡើងអំពើ ហិង្សា ដើម្បីការពារកុំឱ្យជម្លោះកើត មានឡើងសាជាថ្មី ។
លោក Aung Kyaw Moe បានថ្លែង ទៀតថា “យើងនឹងចាប់ខ្លួនទាំងអស់ អ្នក ដែលផ្សព្វផ្សាយពាក្យចរចាមអារ៉ាមស្ដី អំពីការវាយប្រហារ ព្រមទាំងចាត់វិធាន ការប្រព័ន្ធផ្សព្វផ្សាយដែលចែករំលែក ព័ត៌មានទាំងនោះ ។ យើងនឹងផ្ដល់សន្ដិ សុខជូនពលរដ្ឋ ។ ប្រសិនបើពួកគាត់ មានអារម្មណ៍ថា សន្ដិសុខ សុវត្ថិភាព ហើយ ស្ថានការណ៍នឹងមានស្ថិរភាព”