លោកសុង ឃាង ប្រធានមន្ទីកសិកម្មខេត្តមណ្ឌលគិរីនិងលោអ៊ុ វណ្ណសុភត្រ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីកំពង់បើកភ្លើងខៀវអោយឧកញ៉ាសឹង្ហ សំអុល សម្រុកដឹកសុក្រំទៅលក់នៅប្រទេសវៀតណាមតាមច្រក អន្លង់ជ្រៃ ស្រុកបញ្ញាក្រែកខេត្តត្បូងឃ្មុំ

0

ខេត្ត មណ្ឌលគិរី៖ លោកសុង ឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរីនិងលោអ៊ុ វណ្ណសុភត្រ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីកំពង់បើកភ្លើងខៀវអោយក្រុមហ៑ុនម៉ាស្ទ័រខេសាន់ឬ(ក្រុមហ៊ន់ ភីវីអ)របស់ឧកញ៉ាសឹង្ហ សំអុល សម្រុកដឹកសុក្រំទៅលក់នៅប្រទេសវៀតណាមតាមច្រក អន្លង់ជ្រៃ ស្រុកបញ្ញាក្រែកខេត្តត្បូងឃ្មុំ ក្នុងមួយខែមិនក្រោម៥០សិបឡានយីឌុបប្រភេទយក្សនោះទេ។

បើតាមប្រភបពីមន្រ្តីនៅក្នុងមន្ទីកសិកម្មម្នាក់បានបង្ហើបប្រាប់អ្នកយកព័ត៌មាន គេហទំព័រ រស្មីបបឹងយក្សឡោម យើងថា រាល់ថ្ងៃលោកសុង ឃាងប្រធានមន្ទីកសិកម្ម លោកអ៊ុ វណ្ណសុភត្រ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីនិងលោក គង វិរៈ នាយផ្នែករដ្ឋាលព្រៃឈើកំពង់បើភ្លើងខៀវអោយឧញ៉ា សឹង សំអុល ដឹកឈើយកទៅលក់នៅប្រទេសវៀតណាមក្នុងមួយថ្ងៃមិនក្រោម១៥ឡានយីឌុបប្រភេទយក្សនោះឡើយ ព្រោះមួយថ្ងៃៗលោក គង់ វិរៈ រវល់តែចុះវាស់វែងនិងធ្វើច្បាប់អោយឧកញ៉ា សឹង សំអុលដោយមានការរួមគំនិងពីលោកសុង ឃាង និងលោក អ៊ុ វណ្ណសុភត្រនាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិីផងនោះ។

បើតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងស្រុកកោះញែកបាននិយាយ តៗ គ្នាថា លោកប្រធានមន្ទី កសិកម្មនិងនាយខ័ណ្ឌរដ្ឋបាលព្រៃឈើគ្រប់ទឹកហើយព្រោះលោកឧកញ៉ាចេញឡានដឹកឈើទៅលក់នៅប្រទេសវៀតណាមច្រើនណាស់ មិនយូរទេព្រៃឈើនៅក្នុងស្រុកកោះញែករលាយក្លាយជាវាលរហោលឋានអស់ហើយ ដោយសារតែមានក្រុមហ៊ន់នេះទើបមានការកាប់បំផ្លាញយ៉ាងរង្គាលបែបនេះ ហើយឡានយីឌុបប្រភេទយក្សដឹកឈើចេញពីស្រុកកោះញែកដោយចេញតាមច្រកសំពោចក្នុងទឹកដីនៃខេត្តក្រចេះទៅវិញដោយមិនមានការឆ្លងកាត់ខេត្តមណ្ឌលគិរីនោះទេ។

បើតាមការបញ្ជាក់ពីរសម្ថកិច្ចនិងមន្រ្តីជំនាញពួកគាត់ឆ្លើយដោះសារថាឈើគេមានច្បាប់ឬ(P C) តែច្បាប់ទាំងនោះត្រូវបានប្រមុខរាជរដ្ឋាភិបាលបានប្រកាសបិទច្បាប់នៃការនាំយកឈើចេញទៅក្រៅប្រទេសហើយក្នុងខណះព្រៃឈើក៏កំពុងសេសសល់បន្តិចបន្តួចតែប្រជាពលរដ្ឋ យើងនៅតែមិនយល់ព្រោះតាមការដឹងច្បាស់ក្រុមហ៑ុនដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៑ុននេះមានមែនតែពុំមាននៅសេសសល់ព្រៃឈើធំនោះទេចុះក្រុមហ៑ុននេះបានឈើមកពីណា ? តាមការប៉ាន់ស្មានព្រៃបរិស្ថានដែលជាដែនជំរកសត្វនិងព្រៃសហគមន៍ដែលនៅក្បែរនោះប្រហែលជាមិននៅសល់ទេមើលទៅ?ហើយតើក្រសួងពាក់ពន្ធ័មានបានពិនិត្យទេក្នុងការចេញច្បាប់?រឿងខ្លះវាផុតដៃមន្រ្តីខេត្តក្នុងការបង្រ្កាបបទល្មើសអស់ទាំងនេះដោយសារច្បាប់ធ្លាក់មកពីឋានលើទៅហើយហ្នឹង?ហើយសេចក្តីប្រកាសរបស់រដ្ឋាភិបាលគ្មានឥទ្ធិពលនិងគ្មានតំលៃលើមន្រ្តីគ្រាក់ៗទាំងនោះទេទើបហ៑ានចេញច្បាប់ដោយមិនមើលអោយច្បាស់ថាឈើបានមកពីប្រភពណា?

បើតាមសម្តីលោក អ៊ុ វណ្ណសុភ័ត្រ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបានប្រាប់ភ្ងាក់ងារយើងថា ក្រុមហ៊ន់ឧកញ៉ា សឹង្ហ សំអុល នៅមានឈើធំៗច្រើនណាស់តែបើតាមការអនុញ្ញារបស់រាជរដ្ឋាភិបាល គឺដីសម្បទានណាដែលមានព្រៃរិចរិលតែប៉ុណ្ណោះ តែក្រុមហ៊ុនមួយនេះមិនបានគោរពបទបញ្ជារបស់រាជរដ្ឋាភិបាលនោះឡើយ រួមទាំងមានការឃុបឃិតជាមួយលោក សុង ឃាង ប្រធានមន្ទីកសិកម្ម រុក្ខាម្រមាញ់និងនេសាទនិងលោក អ៊ុ វណ្ណសុភ័ត្រ នាយខ័ណ្ណរដ្ឋបាលព្រៃឈើថែមទៀតផង៕