កំពង់ធំះ ការបង្កើតនិងដាក់ឱ្យដំណើរការរដ្ឋបាលស្រុកតាំងគោកថ្មី គឺគ្មានអ្វីដែលធ្វើឲ្យពិបាកនោះទេ គឺប្រៀបបាននិងស្រាដបចាស់ចាក់លើពែងថ្មី ការលើកឡើងបែបនេះ គឺដោយសារតែ ថ្នាក់ដឹកនាំចាស់ មន្រ្តីរាជការចាស់ បទពិសោធន៍ចាស់ គឺគ្រាន់តែផ្លាស់ប្តូទីតាំងគ្រប់គ្រងក្នុងភូមិស្រុកតាំងគោកថ្មីតែប៉ុណ្ណោះ ប្រសាសន៍នេះ ត្រូវបាន ឯកឧត្តម សុខ លូ ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលស្រុកតាំងគោកថ្មី ដែលបានបំបែកចេញពី ស្រុកបារាយណ៍ ។
ពិធីប្រកាសបង្កើតនិងដាក់ឲ្យដំណើរការរដ្ឋបាលស្រុកតាំងគោក ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ រួមទាំងមន្ត្រីរាជការ អ្នកមុខអ្នកការ ប្រជាពលរដ្ឋចូលរួម ក្នុងពិធីជិតជាង៥០០នាក់ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៩ បានប្រារព្វធ្វើឡើង នៅក្នុងបរិវេណសាលាស្រុកតាំងគោក ខេត្តកំពង់ធំ។
បន្ទាប់ពីលោកច័ន្ទ តារា បានអានសេចក្តីប្រកាស រចនាសម្ព័ន្ឋរដ្ឋបាលស្រុក ដែលទើបតែតែងតាំងថ្មី និងប្រគល់តួនាទីភារកិច្ច ដល់ក្រុមប្រឹក្សា អភិបាលនៃគណៈអភិបាលស្រុក និងមន្រ្តីរាជការ ស្រុកតាំងគោក រួចមក ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានមានប្រសាសន៍ផ្តាំផ្ញើរ និងបានផ្តល់នូវអត្ថន័យខ្លឹមសារសំខាន់ៗជូនដល់ ថ្នាក់ដឹកនាំដែលមានសមត្ថភាព ប្រកបពោពេញទៅដោយបទពិសោធន៍ ដែលមិនខុសពី ដំណាំថ្មីលើដីចាស់ ជូនដល់អង្គពិធីរួមមក ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសំណូមពរឲ្យកងកម្លាំងទាំង៣ប្រភេទ មកធ្វើការតាមការបែងចែកបណ្តោះអាសន្ន ស្រុកតាំងគោគ ក៏ដូចជាស្រុកបារាយណ៍ គឺមិនទាន់មានការិយាល័យច្រកចេញចូលតែ មួយទេ ខណៈនេះរដ្ឋបាលខេត្តកំពង់ធំ កំពុងតែគិតគូរ ប៉ុន្តែការដំណើរស្រុក គឺត្រូវធ្វើការវិធានការច្រកចេញ ចូលតែមួយ និងសូមផ្តាំផ្ញើរដល់អស់លោកដែលទទួលបន្ទុកការិយាល័យច្រកចេញចូលតែមួយនេះ ខិតខំកែ សម្រួល កែឥរិយាបទក្នុងការបំរើសេវាជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានសមស្រមតាមអ្វីដែលរាជរដ្ឋាភិបាល តាមអ្វីដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខេត្ត ស្រុកចង់បាន។
ឯកឧត្តម សុខ លូ បានបញ្ជាក់ថា សេវាអ្នកបំរើមិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋទេ និងត្រូវកំណតឲ្យបានច្បាស់លាស់ដាក់តំលៃជាសាធារណៈ ចំណែកថវិកាមិនមែនយកមកចែកគ្នាចាយនោះទេ គឺត្រូវទុកតំម្កលនៅការិយាល័យច្រកចេញចូលតែមួយ ដើម្បីបែងចែកតាមអនុក្រិដ្ឋដែលច្បាប់កំណត់ទាំងអស់ ដែលមិនមែនជាអំពើពុករលួយនោះទេ តែបើបងប្អូនទៅធ្វើអត្រនុកូលដ្ឋាន ស៊ីលុយគេ ធ្វើអត្តសញ្ញាណប័ណ្ណស៊ីលុយគេ អាណ្នឹងខុសគឺជាអំពើពុករលួយ ក្នុងនោះសូមឲ្យមន្រ្តីទាំងអស់ ស្វែងយល់ឲ្យបានច្បាស់ នូវអនុក្រិត្យផ្សេងៗ ក្រុមប្រឹក្សានិងគណអភិបាលគឺ ជាអង្គតែមួយដែលបានដើរទទឹមគ្នា ជួយតំម្រង់គ្នាដើម្បីឲ្យ ថ្នាក់ក្រោមជាតិរលូន ក្រុមប្រឹក្សាធ្វើការគឺក្នុងពេលប្រជុំ មិនពេលប្រជុំក្រុមប្រឹក្សាមិនអាចសម្រេចការងារអីបានទេ គណអភិបាលត្រូវរាយការណ៍ជូន ក្រុមប្រឹក្សារបស់ខ្លួនដែលបានអនុវត្តប្រចាំខែដើម្បីអនុម័តនិងសម្រេច។ដោយ ប៊ុន រដ្ឋា





































