រាជធានីភ្នំពេញ ៖ រថយន្តកូរេចំណុះពីរតោនកន្លះមួយគ្រឿងបើកបរដោយបុរសម្នាក់រួមដំណើរដោយមិត្តភក្តិ ២នាក់ទៀតបានបើកទៅប៉ះគូទរ៉ឺម៉កម៉ូតូកង៣មួយគ្រឿងបើកបរដោយបុរសម្នាក់ចំពីក្រោយតិចតួចមិនបណ្តាលឲ្យមាន រងការខូចខាតធ្ងន់ធ្ងរ ចំណែកមនុស្សក៏មិនមានរងរបួស
អ្វីដែរ ប៉ុន្តែអ្វីដែលគួរអោយហួសចិត្តនោះគឺអ្នកបើករថយន្ត គូរ៉េចំណុះ២តោនកន្លះនោះបែជាមិនធ្វើការសម្រប់សម្រួលគ្នាទេ បែជាចុះពីលើរថយន្តទៅដាល់មុខអ្នកបើករ៉ឺម៉កម៉ូតូកងបី ចំនួន៣នាក់ដៃបណ្តាលអោយអ្នកបើករ៉ឺម៉កម៉ូតូកងបីប៉ោងភ្នែកខាងឆ្វេង រួចឡើងលើជិះរថយន្តដើម្បីព្យាយាម បើករត់គេចខ្លួន តែត្រូវបានក្រុមរ៉ឺម៉កម៉ូតូ ទាក់ទងគ្នា តាមអាយកូម ស្ទាក់ចាប់បាននៅចំណុចស្តុបទួលគោគបានវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៤០នាទី យប់ថ្ងៃ ទី ៨ កក្កដា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុន ពេលកើតហេតុគេឃើញ រថយន្តកូរេពីរតោនកន្លះ ពណ៌សខៀវ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3B-6146 ជិះគ្នាបីនាក់ដោយធ្វើដំណើរតាមផ្លូវវេងស្រេង ក្នុងទិសដៅ ពីលិចទៅកើត ហើយពេលកំពុងធ្វើដំណើរក៏បានទៅប៉ះគូទរ៉ឺម៉កម៉ូតូកងបី ពណ៌ក្រហមមួយគ្រឿងបើកបរដោយបុរសម្នាក់បណ្តាលឲ្យរងការខូចខាតតិចតួច នឹងមិនបណ្តាលឲ្យមានអ្នករងរបួសអ្វីទេប៉ុន្តែអ្វីដែលគួរអោយហួសចិត្តនោះបែជាគេឃើញអ្នកបើករថយន្តចុះមកពីលើរថយន្តដើរទៅដាល់ចំកណ្តាលមុខអ្នកបើករ៉ឺម៉កម៉ូតូបីនោះចំនួន៣ដៃ បណ្តាលឲ្យ អ្នកបើករ៉ឺម៉កម៉ូតូនោះប៉ោងភ្នែកខាងឆ្វេង រួចឡើងក៏ឡើងជិះរថយន្តបើករត់គេចខ្លួនបាត់ទៅ ។ ភ្លាមៗ បុរសរងគ្រោះបានទាក់ទងទៅក្រុមរ៉ឺម៉កម៉ូតូកងបីដូចគ្នា នៃសមាគមន៍រួមគ្នា តាមអាយកូមដើម្បីធ្វើការស្ទាក់ចាប់រថយន្ត បង្កហេតុ ខាងលើ ពេលនោះក៏មានរ៉ឺម៉កម៉ូតូកងបីចំនួន២០គ្រឿង បានធ្វើការស្ទាក់ចាប់បានរថយន្តបង្ក នៅចំណុច ស្តុបទួលគោគ បង្កអោយមានភាពភ្ញាក់ផ្អើលឈ្លោះប្រកែកគ្នាពេញតែផ្លូវ កុំតែបានសមត្ថកិច្ចខណ្ឌទួលគោកចុះមកធ្វើ ការអន្តរាគមន៍ ទាន់ពេលវេលាកុំអីប្រហែលជាមានការវាយតប់គ្នាដូចក្នុងរឿងចិនទៀតផង។
ដោយភាគីទាំងពីរធ្វើការចរចារគ្នា មិនត្រូវដោយម្នាក់ៗសុទ្ឋតែខ្លាំងរៀងៗខ្លួនដូច្នេះសមត្ថកិច្ចក៏បានយករថយន្តនិងរ៉ឺម៉កម៉ូតូទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការដោះស្រាយគ្នាបន្តទៅតាមផ្លូវច្បាប់ ។ គួរបញ្ចាក់ផងដែលថានៅចំពោះមុខសមត្ថកិច្ចនឹងក្រុមអ្នកយកពត៏មានអ្នកបើកបររថយន្តកូរ៉េខាងលើមិនបានឆ្លើយតប នឹងសំនួររបស់ក្រុមអ្នកយកពត៏មាននឹងសមត្ថកិច្ចឡើយហើយព្យាយាមរត់គេចកាមេរ៉ារបស់ក្រុមអ្នកយកពត៏មាន ទៀតផង៕