នគរបាលសេដ្ឋកិច្ចបាប់រថយន្តលួចដឹកបេះដូងជ្រូកក្រពះ ត្រចៀក ជ្ឆ្អឹងជំនីជ្រូកពោះវៀនខូចគុណភាពចំនួន៥៧២kg

0

ខេត្តបន្ទាយមានជ័យ  កំលាំនគរបាលប្រឆាំងនិងបទល្មើសសេដ្ឋកិច្ច១ករុមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីចាបសុផាឬទ្ធិ ស្នងការរងខេត្តបន្ទាយមានជ័យទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះចាប់រថយន្តបានមួយគ្រឿងម៉ាកតូយូតាអាល់ហ្វា១២កៅ ព៍ណ ស លួចដឹកផលិតផលមានដេីមកំណេីតពីសត្វគ្មានច្បាប់ដែលមានក្រពះជ្រូក​ បបេះដូង ពពោះវៀន ត្រចៀក ឆ្អឹងជំនី សរុបចំនួន៥៧២គីឡូក្រាម​ នៅចំណុចផ្លូវជាតិលេខ៥​ ភូមិណាកាឆាយ​ ឃុំកូប​ ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០១៩​ ។

ក្រោយពីឃាត់រថយន្តបានហើយវត្ថុុតាង និងសម្ភារៈមធ្យោបាយប្រព្រឹត្តបទល្មេីសនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត។
លោកឧត្តមសេនីយ៍ត្រីចាប សុផាឬទ្ធិបានប្រាប់អ្នកយកព័ត៍ឲ្យដឹងថាក្រោយពីកំលាំងនគរបាលបានធ្វើការឆែកឆេក្នុងរថយន្តបានរកឃើញ១បេះដូងជ្រូក១៥ថង់ ស្មេីនឹង​ ១៥០kg ២ក្រពះជ្រូក២០ថង់ ស្មេីនឹង​ ២០០kg ៣ត្រចៀកជ្រូក១៨ថង់ ស្មេីនឹង​ ១៨០kg ៤ឆ្អឹងជំនីជ្រូក៣ថង់ ស្មេីនឹង​ ២២kg ៥ពោះវៀនជ្រូក ២ថង់​ ស្មេីនឹង​ ២០kgសរុប​ ៥៧២​kgមិនត្រឹមត្រូវតាមលក្ខណះបច្ចេកទេស។បើតាមការអះអាងរបស់ម្ចាស់ទំនិញបានប្រាប់សមត្ថកិច្ចឲ្យដឹងថាទំនិញទាំងអស់នេះខ្លួនបានទិញពីស្រុកថៃ ដើម្បីយកទៅលក់នៅភ្នំពេញជាយូរ ខែ ឆ្នាំមកហើយថ្ងៃនេះត្រូវបានកំលាំងសមត្ថកិច្ចឃាត់តែម្តង។
លោកឧត្តមសេនីយ៍ត្រីចាប សុផាឬទ្ធិបានឲ្យកំលាំងនគរបាលសេដ្ឋកិច្ចពិនិត្យនិងធ្វើកំណត់ហេតុរួចរាល់ហើយលុះនៅរសៀល ថ្ងៃដដែលក្រុមការជំនាញបានយកទំនិញទាំងទាំងអស់យកទៅដុតកំទេចចោល ដើម្បីជាសវាសវាងការលួចយកទៅលក់បន្តឲ្យប្រជាពលរដ្ឋហូបខូចសុខភាព។ចំណែករថយន្តរក្សាទុកនៅស្នងការរីឯអ្នកដឹកនគរបាលសេដ្ឋកិច្ចបានចាត់ការទៅតាមនិតិវិធីច្បាប់ផងដែរ៕ដោយ៖ឃិន គន្ធា