លោក សោម វណ្ណថន ត្រូវបានប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សាស្រុកស្ទោង

0

កំពង់ធំ: ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកស្ទោងក្រោមអធិបតីភាពឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមពី សំណាក់មន្រ្តីរាជការ កងកម្លាំងទាំង៣ប្រភេទ ចូលរួមនៅព្រឹកថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបរិវេណសាលាស្រុកស្ទោង។
បន្ទាប់ពីលោក សួគ៌ ច័ន្ទដារា នាយកទីចាត់ការ គ្រប់គ្រងធនធានមនុស្ស បានអាន សេចក្តីសម្រេចតែងតាំង រចនាសម្ព័ន្ធ ក្រុមប្រឹក្សា ជូនដល់មន្រ្តីរាជការ នៅក្នុងអង្គពិធីរួចមក ។
លោក សោម វណ្ណថន ប្រធានក្រុមប្រឹក្សាស្រុកស្ទោងថ្មី បានបញ្ជាក់ពីរបាយការណ៍ ស្តីស្នាដៃ ដែលបានអនុវត្តក្នុងអាណត្តិទី២កន្លងមក បានគោរពតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងប្តេជ្ញាប្រឹងប្រែងអោយអស់លទ្ធភាពបំរើប្រជាពលរដ្ឋ ជម្រុញការបំរើសេវាសាធារណៈ បង្ខិតភាពងាយស្រួលដល់ប្រជាពលរដ្ឋ លឿនរហ័ស ជូនដល់ប្រជាពលរដ្ឋ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា កោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ ក្រុមប្រឹក្សាស្រុកស្ទោង កន្លងមកដែលទទួលបានជោគជ័យ ក្នុងនោះឯកឧត្តម អភិបាលខេត្ត បានណែនាំឲ្យក្រុមប្រឹក្សា ដែលជាសមាជិកថ្មី ស្វែងយល់ឲ្យបានច្បាស់ នូវអនុក្រិត្យផ្សេងៗ ក្រុមប្រឹក្សានិងគណអភិបាលគឺ ជាអង្គតែមួយដែលបានដើរទទឹមគ្នា ជួយតំម្រង់គ្នាដើម្បីឲ្យ ថ្នាក់ក្រោមជាតិដោយរលូន ក្រុមប្រឹក្សាធ្វើការគឺក្នុងពេលប្រជុំ មិនពេលប្រជុំក្រុមប្រឹក្សាមិនអាចសម្រេចការងារអីបានទេ គណអភិបាលត្រូវរាយការណ៍ជូន ក្រុមប្រឹក្សារបស់ខ្លួនដែលបានអនុវត្តប្រចាំខែដើម្បីអនុម័តនិងសម្រេច។

ឯកឧត្តម សុខ លូ បានសំណូមពរ ដល់កងកម្លាំងសមត្ថកិច្ច ខិតខំយកចិត្តទុកដាក់ បង្រ្កាបបនល្បែងស៊ីសង និងគ្រឿងញៀន តាមបនសេវាកំសាន្ត ក្លឹបកំសាន្តនានា ដើម្បីលុបបំបាត់ចោលនូវបញ្ហាគ្រឿងញៀន ។
ដោយ ប៊ុន រដ្ឋា