ក្រចេះ÷ ពិតជាខ្លាំងដៃសម្បើមមែន លោក សំ ផល្លា មេប៉ុស្តិ៍ត្រពាំងក្រញូង មានសិទ្ធអនុម័ត ឲ្យមានការដឹកជញ្ជូនឈើដោយខុសច្បាប់ ចូលទៅលក់នៅវៀតណាម ដោយមិនខ្វល់់ពី បទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រមុខដឹកនាំកម្ពុជា និងមិនញញើតចំណាត់ការ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ដែល ត្រូវបានផ្តល់ដាវអាជ្ញារសឹក ពីនាយករដ្ឋមន្រ្តីឲ្យបង្រ្កាបបទល្មើសព្រៃឈើ បែរជាមានសកម្មភាពដឹកជញ្ជូនឈើ ដោយខុសច្បាប់ យ៉ាងគគ្រឹកគ្រេង ចូលទៅទឹកដីប្រទេសវៀតណាម យ៉ាងរំភើយទៅវិញ។
លោក សំ ផល្លា មេប៉ុស្តិ៍ត្រពាំងក្រញូងនៅតែបន្តបើកដៃឲ្យមេឈ្មួញវៀតណាមយករថយន្តចូលមកដឹកឈើនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងអនាធិប្បតេយ្យលោកសំផល្លាដែលគេស្គាល់យ៉ាងច្បាស់ ថាជានាយប៉ុស្តិ៍ការពារព្រំដែនត្រពាំងក្រញូងដែលស្ថិតនៅក្នុងឃំុក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះឃុបឃិតជាមួយមេឈ្មួញ វៀតណាមយករថយន្តស្ទួចចូលមក ដឹកឈើ នៅចំណុចងាំ០៦បង្គោលព្រំដែនលេខ65នៅក្នុងឃំុក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះ។
តាមប្រពភបានឲ្យដឹងយ៉ាងច្បាស់ថាលោក សំ ផល្លា ជាមេប៉ុស្តិ៏ដោយមានការសហការគ្នាល្អជាមួយលោក ជា វណ្ណៈជាមេបញ្ជាការគ៣នៃ កងអនុសេនាធំលេខ 3 ចំណុះឲ្យកងវរៈសេនាតូចការពារព្រំដែនគោគ លេខ០៤នឹង លោក រ៉ែន រ៉ន ហៅ ខឿ ន ដែលជាមេបញ្ជាការរងគរ ៣ បានសហការគ្នាបានល្អ ឆ្លៀតឱកាសធ្វើការដឹកជញ្ជូនឈើដែលមានប៉េសេនៅក្នុងដេប៉របស់ខ្លួនទាំងកណ្ដាលយប់នៅចំណុចច្រក tty (ងាំ០6) ឆ្លងទៅប្រទេសវៀតណាមខុសច្បាប់នៅវេលាម៉ោង០១នឹង៤៥នាទីរំលងអាទ្រាធឈានចូលថ្ងៃទី២០ខែមិថះនាឆ្នាំ២០១៩ដែលជាឈើឃ្លុំ ។
ប្រភេទលេខ១ដែល លោក រ៉ែន រ៉ន ហៅ ខឿនបានអះអាងចំពោះមុខសមត្ថកិច្ចជំនាញហើយក៏មានការចូលរួមពីក្រុម អ្នកសាព័ត៌មានជាច្រើនអង្គភាព ផងដែរថារូបលោកបានទិញឈើទាំងនេះចេញក្រុមហ៊ុនស្របច្បាប់ដើម្បីធ្វើការកែឆ្នៃហើយចែកចាយលក់ក្នុងស្រុកតែបែរជាលួចដឹកឈើទាំងនោះឆ្លងទៅលក់នៅប្រទេសវៀតណាមដោយខុសច្បាប់យ៉ាងរលូនទោះបីជាមានសមត្ថកិច្ចគ្រប់ស្ថាបណ្ណ័នៅឈរជើងក្នុងគោលដៅខាងលើនេះក៏ដោយក៏លោក រ៉ែន រ៉ន ហៅ ខឿន ដឹកឈើទាំងនោះឆ្លងដែនបានដដែល។
ចំណែកប្រជាពលរដ្ឋនៅតំបន់នោះក៏មានការមិនពេញចិត្តយ៉ាងខ្លាំងនូវទង្វើរបស់បុគ្កលទាំង២នាក់ខាងលើនេះហើយបានធ្វើការសំណូមពរដល់ប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល មេត្តាមានចំណាត់ការនិងតាមដានបើកការស៊ើបអង្កេតទៅលើមន្ត្រីដែលកំពុងតែផ្សំគំនិតប្រព្រឹត្តអំពើពុករលួយប្រឆាំងនឹងបទបញ្ជារលេខ០០១របស់រដ្ឋាភិបាស្តីពីការបង្ការ បង្រ្កាប នឹងទុបស្កាត់បទល្មើសព្រៃឈើផងដែរ។ ដោយ ប៊ុន រដ្ឋា