ប្រជាពលរដ្ឋសំណូមពរឲ្យ រដ្ឋមន្រ្តីក្រសួងកសិកម្ម ជួយពិនិត្យសកម្មភាពធ្វើផ្លូវនៅក្នុងរូបភាពកាប់បំផ្លាញ់ព្រៃឈើ

0

ពោធិ៍សាត់់៖ សកម្មភាពធ្វើផ្លូវរបស់ឈ្មួញឈើ២នាក់ ត្រូវបានគេសង្កេតឃើញភាពមិនប្រកតី នៃការកាប់​បំផ្លាញព្រៃឈើយ៉ាងរង្គាល របស់ឧក្រិដ្ឋជនព្រៃឈើ ដែលគេស្កាល់ឈ្មោះម៉ាប និងលោក ញាញ់ ខណៈឈ្មួញទាំងពីរនាក់នេះ កំពុងតែ ល្បីថាជាឈ្មួញឈើដុះស្លែរ ដែលជម្រុញឲ្យ បក្ខពួកចូលទៅ លួចចូលកាប់ឈើក្នុងព្រៃភ្នំក្រមុំច្រើម អូរឆ្ពុង់ ក្នុងភូមិម៉ុងការី ឃុំរវៀង ស្រុកក្រវាញ ខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មាន ពីអ្នកស្រឡាញ់ធនធានធម្មជាតិ បានឲ្យដឹងា ការកាប់បំផ្លាញព្រៃឈើ ដែលទ្រព្យសម្បត្តិ របស់រដ្ឋ បានធ្វើសកម្មភាពស្ទើរតែរលាយ ហិបហោចជាច្រើនឆ្នាំ ដោយបានលេសថា ជាសកម្មភាពកសាង ផ្លូវ ហើយក៏គ្មានសមត្ថកិច្ចឬមន្រ្ដីជំនាញណាចុះបង្រ្កាបនោះទេ ធ្វើឲ្យមានការសង្ស័យថា សកម្មភាពកាប់បំផ្លាញនិងដឹកជញ្ចូនឈើយ៉ាងអាណាធិតេយ្យ គឺមានការពេញចិត្ត ពេញថ្លើមពីសំណាក់លោក អភិបាលខេត្តពោធិសាត់ និងប្រធាមមន្ទីរកសិកម្មខេត្តតែម្តង ទើបបានជាការដឹកជញ្ជូនប្រកបដោយយ៉ាងរលូន។ ប្រភពព័ត៌ត្រូវបានបន្តថា ឈ្មួញដុះស្លែរ២នាក់ ការធ្វើផ្លូវនេះ គឺជាការពន្យាពេល ដើម្បីងាយស្រួល​បង្កលក្ខណះ ឲ្យក្រុមបក្ខពួករបស់គេ ដឹកជញ្ជូនដោយសេរី ក្នុងនោះគេសង្កេតឃើញថា មានរថយន្ត រ៉េវ៤គ្រឿង ត្រាក់ទ័រ ២ គ្រឿង កំពុងធ្វើសកម្មភាពកាប់អាឈើ នឹងបានជួយសម្រួលដល់ ការសូកប៉ាន់ឲ្យទៅដល់ ឲ្យសមត្ថកិច្ចនៅតាមដងផ្លូវ ដែលរងចាំទទួលកំទេចលុយ ដែលនៅសេសសល់ពីស្រី ខារ៉ាអូខេ មកជូនដល់ ទាហាន មេព្រៃ បរិស្ថាន អង្គការស៊ីអាយ និងអាវុធហត្ថ ចាប់ ២០០ដុល្លា ទៅ ៤០០ ដុល្លារក្នុង១គ្រឿង ជាថ្នូរទៅនិងការមិនបង្រ្កាប។ក្នុងនោះដែរ ប្រជាពលរដ្ឋ អ្នកដែលមានការសោកស្តាយ ខណៈដែលព្រៃឈើដែលធ្លាប់តែផ្តល់ ផលប្រយោ​ជន៍របស់ពួកគេ ត្រូវបានបំផ្លាញកាប់ ឆ្ការ ដោយគ្មានការសោកស្តាតបន្តិចឡើយ ទើបបានព្យាយាមទទូចដល់អភិបាលខេត្តពោធិសាត់ ក្នុងនាមជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាល ខេត្តចាត់វិធានការក្តៅ បង្រ្កាបជនទាំងនេះផង ។

ដោយ  ប៊ុន រដ្ឋា