ជនសង្ស័យចំនួន០៥នាក់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនពាក់ពន្ធ័គ្រឿងញៀន!!

0

ភ្នំពេញ៖  ប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវលំ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខនៅថ្ងៃទី២០ខែមិថុនា២០១៩ វេលាម៉ោង១៧ និង៣០នាទីយប់ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យចំនួន ០៥នាក់រួមមាន១-ឈ្មោះ ផ្លុង ថុល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិសំរោងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។២-ឈ្មោះ គួយ សុឃុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។៣-ឈ្មោះ ស៊ុន សារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិសែនសុខ៥សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

៤-ឈ្មោះ អេង សុខងីម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិសែនសុខ២សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។៥-ឈ្មោះ នាង សុខលី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។សម្ភារៈដកហូតបានរួមមានក្រាមសថ្លា០៨កូនថង់តូច , ទូរសព្ទ័ដៃ០២គ្រឿង និងម៉ូតូ០១គ្រឿង ម៉ាកវីវ់ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1J-7412 ។

ប្រភពដដែលបានបន្ដថា នៅមុនពេលកើតហេតុ ប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចតាមផ្លូវលំ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានមនុស្សមួយក្រុមកំពុងនាំគ្នាជក់គ្រឿងញៀន ក្រោយពីទទួលព័ត៌មានបាន សមត្ថកិច្ចយើងចុះដល់ចំណុចកើតហេតុធ្វើការឆែកឆេររកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕