វិទ្យាស្ថានអាស៊ីកម្ពុជា ចុះអនុស្សរណៈយោគយល់ ជាមួយសាកលវិទ្យាល័យ ST. Vincent’s College Incorporatedប្រទេសហ្វីលីពីន ដើម្បីពង្រឹងកាអភិវឌ្ឍលើការអប់រំ និងការបណ្តុះបណ្តាលកម្រិតឧត្តមសិក្សា ជម្រុញការផ្លាស់ប្តូរការសិក្សាលក្ខណៈអន្តរជាតិ  

0

ក្រចេះ ៖  ក្រោយពីបានចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងសញ្ញាបត្របច្ចេកទេស និងវិជា្ជជីវៈជូនដល់និស្សិតជ័យលាភីចំនួន១.០២៧ នាក់ កាលពីពេលថ្មីៗកន្លងទៅក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួចមកថ្មីៗនេះវិទ្យាស្ថានអាស៊ីកម្ពុជាខេត្តក្រចេះ បានធ្វើពិធីចុះអនុស្សរណៈយោគយល់ ជាមួយសាកលវិទ្យាល័យ St.Vincent’s College Incorporated ប្រទេសហ្វីលីពីនគឺ Dr. NATHANIELE ADENLAOSO និង Dr. JOSEPH G.REFUGIO ។លោក ចាន់ សុភាព នាយកវិទ្យាស្ថានអាស៊ីកម្ពុជាខេត្តក្រចេះ បានបញ្ជាក់   អោយដឹងថា កាចុះអនុស្សរណៈយោគយល់ ជាមួយសាកលវិទ្យាល័យ St.Vincent’s College Incorporated ប្រទេសហ្វីលីពីន គឺបានធ្វើឡើងក្នុងគោលបំណងដើម្បីបន្តការអភិវឌ្ឍលើការអប់រំ និងការបណ្តុះបណ្តាលកម្រិតឧត្តមសិក្សា ដើម្បីជម្រុញការផ្លាស់ប្តូរការសិក្សាលក្ខណៈអន្តរជាតិ  ។លោក នាយកបន្តរថា  សិស្សនិស្សិតនិងទទួលបាននូវប្រយោជន៍ តាមរយះកាចុះអនុស្សរណៈយោគយល់ មានដូចជា៖ -និស្សិតមានឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស -និស្សិតមានឱកាសកសាងទំនាក់ទំនងល្អជាមួយនិស្សិតបរទេស -និស្សិតទទួលបានការបណ្តុះបណ្តាលមួយដែលមានគុណភាព និងភាពប៉ិនប្រសប់តាមជំនាញឯកទេសរៀងៗខ្លួន -វិទ្យាស្ថានអាចទទួលបានគ្រូបង្រៀន សាស្រ្តាចារ្យ និងអ្នកបច្ចេកទេសល្អៗ ដែលមានវិជ្ជាជីវៈច្បាស់លាស់ ពីសាកលវិទ្យាល័យដៃគូ -វិទ្យាស្ថានមានឱកាសពង្រឹង និងអភិវឌ្ឍសមត្ថភាពបុគ្គលិកសាស្រ្តាចារ្យ និងគ្រូបង្រៀនបន្ថែមទៀត តាមរយៈការចុះអនុស្សរណៈនេះ  -វិទ្យាស្ថានមានឱកាសរៀនសូត្របន្ថែមទៀតពីសាកលវិទ្យាល័យដៃគូ ដើម្បីបំពេញនូវចំណុច ខ្វះខាត់របស់ខ្លួន ។   លោក ចាន់ សុភាព នាយកវិទ្យាស្ថានអាស៊ីកម្ពុជាខេត្តក្រចេះ បានបន្តរអោយដឹងថា នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយល់យោគដៃគូទាំង២ បានឯកភាពគ្នាទៅលើចំណុចមួយចំនួនរួចមាន៖ -សហការលើកិច្ចការកម្មវិធីសិក្សាគម្រោង និងសកម្មភាពនានាដែលពាក់ព័ន្ធ – ផ្លាស់ប្តូរសំភារៈវិទ្យាសាស្រ្ត ការបោះពុម្ភកិច្ចការស្រាវជ្រាវ និងព័ត៌មានវិទ្យាសាស្រ្ត – ធ្វើទស្សនៈកិច្ចគ្រឹះស្ថានឧត្តមសិក្សាដៃគូទៅវិញទៅមក – ផ្លាស់ប្តូរសាស្រ្តាចារ្យ ឬគ្រូបង្រៀន ផ្លាស់ប្តូរសិស្សនិស្សិត – សហការលើកម្មវិធីនានា ដូចជា ការបោះជម្រុំ វគ្គបណ្តុះបណ្តាល  សិក្ខាសាលា ។  ហើយការរំពឹងទុកនិងក្តីសង្ឃឹមរបស់ភាគីទាំង២ និងធ្វើឲ្យការបណ្តុះបណ្តាលនិស្សិតរបស់ខ្លួនកាន់តែទំនើប និងល្អប្រសើរជាងមុខ និស្សិតរបស់គ្រឹះស្ថានឧត្តមសិក្សាទាំងពីរ អាចអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ខ្លួនកាន់តែល្អ ប្រសើរ និងមានឱកាសចូលរួមក្នុងព្រឹត្តិការណ៍ និងសកម្មភាពនានា ជាលក្ខណៈអន្តរជាតិ ។ លក្ខខណ្ឌនៃការចុះអនុស្សរណៈ នេះ មានរយៈពេល៥ ឆ្នាំ ភាគីទាំង២បានសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ការចុះកិច្ចអនុស្សរណៈនេះ ដៃគូរទាំង២នឹងអាចជួយគ្នាទៅវិញទៅមកយ៉ាងពេញទំហឹង លើការបណ្តុះ បណ្តាលកម្រិតឧត្តមសិក្សា និងកិច្ចការផ្សេងទៀត ដើម្បីជាប្រយោជន៍របស់គ្រឹះស្ថាន ក៏ដូចជាប្រទេសជាតិទាំងពីរ និងសម្រេចបាននូវរាល់ចំណុចទាំងអស់ ដែលបានឯកភាពដូចនៅក្នុងអនុស្សរណៈ ៕ដោយ ម៉េង​ គាង